ក្រោយពីការបញ្ចប់អាជីពបាល់ទាត់នៅកាតា កាលពីឆ្នាំ ២០១៧ កន្លងមកនេះ អតីតខ្សែប្រយុទ្ធពាក់ស្លាកលេខ៧ របស់ក្រុម Real Madrid កីឡាករ Raul Gonzales ត្រូវបានតែងតាំងជាគ្រូបង្វឹកឈុតយុវជនរបស់ក្រុម Real Madrid ។
ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់កាសែត Marca ពីប្រទេសអេស្ប៉ាញ បានឲ្យដឹងថា Raul Gonzales បានចាប់អាជីពថ្មី ជាគ្រូបង្វឹកក្រុម Real Madrid ឈុតយុវជនហើយ។ ការតែងតាំងនេះដែរ បន្ទាប់ពី Raul បានបញ្ចប់អាជីពបាល់ទាត់នៅកាតា ហើយវិលមកកាន់ Real Madrid វិញ កាលពីឆ្នាំ ២០១៧ ដើម្បីមកជួយការងារក្លិបចាស់របស់គេវិញ។ ក្នុងនោះដែរ Raul បានរៀនសូត្រជាច្រើន ពី Real Madrid ទាក់ទងទៅនឹងតួនាទីគ្រូបង្វឹកយ៉ាងស្ទាត់ជំនាញ ជាហេតុធ្វើឲ្យ ក្រុម Real Madrid សម្រេចតែងតាំង អតីតខ្សែប្រយុទ្ធដ៍ឆ្នើមរូបនេះ ជាគ្រូបង្វឹកឈុតយុវជនរបស់ Real Madrid ដើម្បីពង្រឹងសមត្ថភាព ថ្នាលយុវជនជំនាន់ក្រោយរបស់ Real Madrid ឲ្យកាន់តែប្រសើរឡើងជាងមុន។
គួរបញ្ជាក់ផងដែរថា ថ្វីដ្បិត Raul ត្រូវបានតែងតាំងជាគ្រូបង្វឹកមែន តែអតីតកីឡាករឆ្នើមរូបនេះ មិនទាន់ចូលកាន់តំណែងភ្លាមឡើយ ត្រូវរង់ចាំរហូតដល់ខែមេសាសិន ទើបចូលកាន់តំណែង ជាគ្រូបង្វឹកឈុតយុវជន Real Madrid ពេញសិទ្ធិ។



មតិយោបល់