ព័ត៌មានកីឡា

ជម្រើសជាតិថៃ ទម្លាក់ជម្រើសជាតិ Gabon បន្ទាប់ពីគ្មាន Pierre-Emerick Aubameyang

ម្ចាស់ជើងឯក ២ សម័យកាល ជម្រើសជាតិថៃ បានយកឈ្នះជម្រើសជាតិ ហ្គាបុង (Gabon) ដោយការទាត់បាល់កាត់សេចក្តី ១១ មែត្រ ជាលទ្ធផល ៤ទល់២ កាលពីម្សិលមិញ នាទឹកដីម្ចាស់ផ្ទះថៃ លើកីឡដ្ឋាន Rajamangala ក្នុងពានរង្វាន់ 2018 King’s Cup លើកទី ៤៦ ។

ចំពោះការប្រកួតនេះ តារាបាល់ទាត់របស់ក្រុម Arsenal លោក Pierre-Emerick Aubameyang មិនបានចូលរួមក្នុងក្រុមជម្រើសជាតិហ្គាបុងឡើយ ដោយសារការចែកឋានភ្លាមៗរបស់ជីដូនរបស់គាត់ ខណ:ដែលខ្សែប្រយុទ្ធឆ្នើមរូបនេះ ធ្លាប់សន្យាថានឹងមកចូលរួម ធ្វើឲ្យអ្នកគាំទ្រម្ចាស់ស្រុកបានទន្ទឹងរង់ចាំមើល កីឡាករដែលជានិមិត្តរូបរបស់ខ្លួន។ ក្រៅពី Aubameyang ដែលមិនបានចូលរួមនៅមានកីឡាករឆ្នើមរបស់ក្រុមជម្រើសជាតិ ៣ ទៀតក៏មិនបានចូលរួមដែរ រួមមាន កីឡាករ Marek Hamsik ជម្រើសជាតិស្លូវ៉ាគី នឹងជំ្រើសជាតិ អារ៉ាប់រួម កីឡាករ Omar Abdulrahman និង Ali Mabkhout ។

អ្នកចាំទី Kawin Thamasatchanan គឺជាវីរបុរស នៃក្រុមជម្រើសជាតិថៃ បន្ទាប់ពីជួយសង្គ្រោះបាន ២ គ្រាប់ ដំបូងរបស់ ហ្គាបុង ។ ដោយសារតែ ៩០ នាទីគ្មានក្រុមណាអាចរកគ្រាប់បានទើបឈានដល់ការទាត់បាល់កាត់សេចក្តីបែបនេះ ម្ចាស់ផ្ទះថៃ បានជ្រើសរើសកីឡាករឆ្នើមៗ របស់ខ្លួនជាច្រើនមកចូលរួម​ ដែលពួកគេប្រកបអាជីពនៅក្រៅស្រុក ។

សូមបញ្ជាក់ថា ការប្រកួតពានរង្វាន់ King’s Cup 2018 នេះមានក្រុមចូលរួមចំនួន ៤ រួមមាន ម្ចាស់ផ្ទះថៃ ហ្គាបុង ស្លូវ៉ាគី នឹងអារ៉ាប់រួម ។ កាលពីម្សិលមិញនេះដែរ ស្លូវ៉ាគី បានយកឈ្នះ អារ៉ាប់រួម ដោយលទ្ធផល ២ទល់១​ ដូច្នេះម្ចាស់ផ្ទះ ថៃ នឹងត្រូវជួបជាមួយ ស្លូវ៉ាគី នៅវគ្គផ្តាច់ព្រ័ត្រ៕

https://www.youtube.com/watch?v=g_eSk4Ass8k

https://www.youtube.com/watch?v=Cv4ZNyQkaPI

មតិយោបល់