ព័ត៌មានសុខភាព

ស្វែងយល់ពីរោគសញ្ញា និងវិធីការពារ ជំងឺមហារីកស្បូន

បើយោងតាមអង្គការពិភពលោក WHO បានបង្ហាញថា ក្នុងមួយឆ្នាំៗស្ត្រីនៅទូទាំងពិភពលោក បានកើតជំងឺមហារីកមាត់ស្បូន ជាង ៥០០,០០០នាក់ ហើយក្នុងនោះមានប្រមាណជា ២៥០,០០០នាក់មានគ្រោះថ្នាក់ដល់ជីវិត។

ការស្រាវជ្រាវបានបង្ហាញទៀតថា ស្ត្រីដែលឆ្លងវីរុស PHV មានហានិភ័យខ្ពស់នៃការវិវត្តទៅជាជំងឺមហារីកមាត់ស្បូន។ នេះហើយជាមូលហេតុ ដែលស្ត្រីទាំងឡាយត្រូវយកចិត្តទុកដាក់ខ្លាំងបំផុត ដើម្បីកាត់បន្ថយហានិភ័យគំរាមកំហែងដល់អាយុជីវិត។

មូលហេតុដែលបណ្តោលឲ្យស្ត្រីប្រឈមនឹងជំងឺមហារីកមាត់ស្បូន៖

  • ឆ្លងវីរុស HPV
  • ស្ត្រីដែលមានអាយុចាប់ពី ៣៥ឆ្នាំឡើងទៅ
  • ប្រវត្តិគ្រួសារ ធ្លាប់កើតជំងឺមហារីកមាត់ស្បូន
  • ឆាប់យកនៅវ័យក្មេងពេក (១៧ឆ្នាំចុះ)
  • ស្ត្រីដែលបង្កើតកូនច្រើន
  • ភាពធាត់ ការជក់បារី និងរួមភេទញឹកញាប់ពេក

រោគសញ្ញានៃជំងឺមហារីកមាត់ស្បួនរួមមាន៖

  • ហូរឈាមមិនប្រក្រតីចេញពីទ្វារមាស
  • ឈឺចាប់នៅក្នុងតំបន់អាងត្រគាក
  • មានការឈឺចាប់ និងមិនស្រួលក្នុងអំឡុងពេលរួមភេទ
  • ឈឺចាប់ពេលនោមម្តងៗ
  • ស្រកទម្ងន់លឿន
  • ចេះតែអស់កម្លាំង
  • វដ្តរដូវមិនទៀង

វិធីការពារជំងឺមហារីកមាត់ស្បូន

  • ត្រូវទៅពិនិត្យរកមើលជំងឺមហារីកមាត់ស្បូនរៀងរាល់ ៦ខែម្តង
  • ចាក់ថ្នាំបង្ការវីរុស HPV
  • ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់
  • រក្សាទ្វារមាសឲ្យស្អាត និងស្ងួតជានិច្ច
  • កុំបង្កើតកូនច្រើនពេក

ទោះបីជាជំងឺមហារីកមាត់ស្បូនមានគ្រោះថ្នាក់ ប៉ុន្តែ វេជ្ជបណ្ឌិត បានណែនាំថា ជំងឺនេះអាចព្យាបាលឲ្យជាសះស្បើយបាន ប្រសិនបើអ្នករកឃើញរោគសញ្ញាដំបូង៕

ដកស្រង់ពី៖ soha

មតិយោបល់