បរទេសៈ ការយកកូន អាចជារឿងសាមញ្ញសម្រាប់គូស្វាមីមួយចំនួន ប៉ុន្តែសម្រាប់គូស្វាមីមួយចំនួនទៀត ពិតជាមិនធម្មតាឡើយ។
មានកត្តាជាច្រើនដែលជៈឥទ្ធិពលទៅលើលទ្ធភាពនៃការមានផ្ទៃពោះ រួមទាំងភាពទន់ខ្សោយ, ការឆ្លងរោគ និងកាមរោគជាដើម។
តែប្រសិនបើអ្នកកំពុងតែស្វែងរកតិចនិច ដើម្បីឆាប់មានផ្ទៃពោះ គួរតែរួមភេទឲ្យបានញឹក យ៉ាងហោចណាស់ ៣ដងក្នុងមួយសប្តាហ៍។ ប្រសិនបើអ្នកព្យាយាមរួមភេទរាល់ថ្ងៃមិនមែនជាជម្រើសល្អនោះទេ ខណៈដែលមេជីវិតឈ្មោលត្រូវការពេលវេលាដើម្បីបំពេញបរិមាណ និងគុណភាព។
ម្យ៉ាងវិញទៀត នៅពេលដែលអ្នកចង់មានផ្ទៃពោះគួរតែកំណត់ពេលឲ្យជាក់លាក់ និងរក្សាអារម្មណ៍ឲ្យមានភាពរីករាយឡើង។ ពីព្រោះអារម្មណ៍បែបនេះ អាចពង្រីកឱកាសនៃការមានកូនកាន់តែខ្លាំង។ សម្រាប់ស្ត្រីដែលអាចឈានដល់ចំណុចកំពូល អាចទទួលមេជីវិតឈ្មោលចូលទៅដល់ក្នុងស្បូនយ៉ាងងាយ ខណៈដែលបបុរសញ្ចេញមេជីវិតឈ្មោល។
ចំណែកឯក្បាច់ល្អបំផុត ដែលធ្វើឲ្យអ្នកឆាប់មានផ្ទៃពោះ គឺមនុស្សប្រុសនៅពីលើ។ គ្រប់ក្បាច់បុរសនៅពីលើ អាចនាំមេជីវិតឈ្មោលឲ្យឆាប់ទៅជួបស៊ុត ហើយអាចរក្សានៅតំបន់ទ្វារមាសបានយូរ។
គូស្វាមីភរិយាត្រូវបានណែនាំឲ្យបង្កាត់ភ្លើងស្នេហ៍ជុំវិញ ១៤ថ្ងៃក្នុងពេលមកវដ្តរដូវ។ ព្រោះនេះ គឺជាពេលវេលាដែលទទួលបានប្រសិទ្ធភាពខ្ពស់បំផុតក្នុងការយកកូន។ ដូច្នេះ អ្នកគួរតែចង់ចាំគន្លឹះទាំងនេះ នៅពេលដែលអ្នកចង់យកកូនមួយទៀត៕
មតិយោបល់