ព័ត៌មានសុខភាព

ចំណាយពេលបន្តិច អ្នកនឹងដឹងពីមូលហេតុដែលបណ្តោលឲ្យកើតមុនខ្នង និងវិធីដោះស្រាយ

ជាធម្មតា មនុស្សភាគច្រើនមិនសូវចាប់អារម្មណ៍ចំពោះមុនដែលកើតនៅលើខ្នងនោះទេ ពោះយល់ថាជារឿងធម្មតានៃបញ្ហាស្បែក ហើយវាអាចលាក់បាំងបានតាមរយៈការពាក់អាវ។

មុននៅលើខ្នង ត្រូវបានគេចាត់ទុកជាមុនដែលពិបាកក្នុងការព្យាបាល ព្រោះវាកើតឡើងដោយសារតែការប្រែប្រួលនៃកម្រិតអ័រម៉ូនក្នុងរាងកាយ។ ស្បែកនៅកន្លែងនេះត្រូវបានថែរក្សាតិចតួចនៅពេលងូតទឹក ព្រោះដៃមិនអាចសម្អាតដល់ ដែលជាហេតុធ្វើឲ្យស្ទះរន្ធញើសដោយសារតែពពួកកោសិកាងាប់ៗ និងកំទេសកំទីកខ្វក់។

លើសពីនេះទៅទៀត នៅពេលដែលយើងស្លៀកសម្លៀកបំពាក់កខ្វក់ ហើយសើម វានឹងមានទំនាក់ទំនងដោយផ្ទាល់ទៅលើស្បែក ដែលធ្វើឲ្យហានិភ័យនៃការកើតមុនមានកម្រិតខ្ពស់បំផុត។

មូលហេតុចម្បងដែលបណ្តោលឲ្យកើតមុន

  • តំណពូជ ឬពេលខ្លះមកពីរាងកាយចាប់ផ្តើមពេញវ័យ
  • អតុល្យភាពនៃអ័រម៉ូន
  • ភាពតាតឹងញឹកញាប់ អស់កម្លាំងដោយសារតែការងារ
  • ភាពតាតឹងញឹកញាប់ អស់កម្លាំងដោយសារតែការងារ
  • ការលេងកីឡាបែកញើសច្រើនពេក ទុកយូរមិនបានធ្វើការសម្អាត
  • រាងកាយមានប្រតិកម្មទៅនឹងសាប៊ូបោកសម្លៀកបំពាក់ ឬក្រណាត់ដែលមិនស្អាត

របៀបបង្ការកុំឲ្យកើតមុន

  • ជៀសវាងប្រើអាវទ្រនាបខុសទំហំ
  • ជៀសវាងប្រើដៃកខ្វក់អេះខ្នងញឹកញាប់ពេក
  • រក្សាទម្លាប់ងូតទឹកមួយថ្ងៃឲ្យបាន ២ដង
  • ព្យាយាមស្លៀសម្លៀកបំពាក់ដែលទូលាយ សាច់ក្រណាត់ទន់ ត្រជាក់ ងាយស្រួលស្រូបយកញើស។

របៀបព្យាបាលមុន ដោយប្រើអាហារជំនួយ
អាហារដែលសម្បូរវីតាមីន E ៖ អ្នកត្រូវទទួលទានអាហារដូចជា ផ្តាខាត់ណាពណ៌ខៀវ ប្រេងអូលីវ សណ្តែកដី… ដើម្បីបង្កើនភាពរឹងមាំនៃស្បែក ព្យាបាលមុន និងការពារភាពចាស់ផងដែរ។

អាហារដែលសម្បូរប្រូតេអ៊ីន៖ អង្ករគ្មានជាតិគីមី ទឹកដោះគោ ស៊ុត ត្រី… សុទ្ធតែជាអាហារដែលអាចជួយឲ្យស្បែកមានសុខភាពល្អ និងមានពណ៌ស៊ីជម្ពូរ។
អាហារដែលសម្បូរអាស៊ីតខ្លាញ់អូមេហ្គា-៣ និងវីតាមីន A៖ បន្លែពណ៌បៃតង ការរ៉ុត គ្រាប់ស្វាយចន្ទី… ជាប្រភេទអាហារដែលអាចជួយកម្ចាត់ជាតិខ្លាញ់ចេញពីផ្ទៃស្បែក និងជួយឲ្យស្បែកមានសុខភាពល្អ។

អាហារដែលសម្បូរជាតិស័ង្កសី៖ បង្គា គ្រប់ស្វាយចន្ទី សណ្តែកគ្រប់ប្រភេទ… អាចជួយព្យាបាលអ័រម៉ូនឲ្យមានតុល្យភាព និងទប់ស្តាត់ជំងឺមុននៅលខ្នងផងដែរ៕

ដកស្រង់ពី៖ soha

មតិយោបល់