មិនថាមនុស្សស្រីឬប្រុសនោះទេ តែងតែប្រាថ្នាចង់បានសម្រស់ស្រស់ស្អាត ដើម្បីទាក់ទាញភ្នែកអ្នកផងទាំងឡាយ។ សក់ក៏ជាចំណែកមួយដែលអាចជួយលើកកម្ពស់សម្រស់ ឲ្យស្រស់ស្អាតបានមួយកម្រិតដែរ។ ដើម្បីទទួលបានសក់ ដែលមានភាពទន់រលោងតាមបែបធម្មជាតិ អ្នកត្រូវអនុវត្តតាមវិធីដូចខាងក្រោម៖
ធាតុផ្សំ៖
– ប្រេងអូលីវ ៤ស្លាបព្រាបាយ
– សាច់ប្រទាលកន្ទុយក្រពើ ៤ស្លាបព្រាបាយ
– ទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ
របៀបធ្វើ៖
– យកធាតុផ្សំទាំងអស់ ក្រឡុកឲ្យក្លាយជាល្បាយតែមួយ
– បន្ទាប់មកលាងសម្អាតសក់ឲ្យស្អាត ហើយរលាស់ទឹកចេញឲ្យនៅសើមតិចៗ
– ចាប់ផ្តើមលាបល្បាយ ឲ្យសព្វពេញស្បែកក្បាល
– គ្របសក់របស់អ្នកជាមួយកន្សែង ឬថង់រុំសក់ ឲ្យបាន៥នាទី
– រយៈពេល២ទៅ៣ម៉ោងក្រោយមក អ្នកអាចលាងវាជាមួយសាប៊ូកក់សក់
– ប្រសិនបើសក់របស់អ្នកខូចខ្លាំងពេក អ្នកត្រូវរងចាំ ១២ទៅ១៥ម៉ោង ទើបសម្អាតសក់ចេញ
សូមអនុវត្តវិធីនេះ ២ទៅ៣ដងក្នុងមួយសប្តាហ៍ ឲ្យបានមួយខែ លោកអ្នកនឹងទទួលបានសក់ទន់រលាងដូចបំណង៕
មតិយោបល់