បរទេស៖ ថ្វីបើខ្ទឹមសជាមេរំខានដែលធ្វើឲ្យមានបញ្ហាក្លិនមាត់ក៏ពិតមែន ប៉ុន្តែប្រសិនបើអ្នកដឹងពីអត្ថប្រយោជន៍របស់វាហើយ ប្រាដកជាមិនប្រកែកចំពោះការទទួទានទៀតឡើយ។
ខ្ទឹមសត្រូវបានគេចាត់ទុកថា ជាឱសថដ៏ល្អក្នុងការព្យាបាលបញ្ហារំលាយអាហារ សម្ពាធឈាមឡើងខ្ពស់ ជំងឺផ្តាសាយ និងពង្រឹងប្រព័ន្ធភាពស៊ាំ។ ជាពិសេសវាមានផ្ទុកសារធាតុម្យ៉ាងដែលគេឲ្យឈ្មោះថា Allicin មានសមត្ថភាពព្យាបាលជំងឺបានរាប់មុខ។
មនុស្សភាគច្រើនដឹងត្រឹមថា ខ្ទឹមសជាគ្រឿងទេសសម្រាប់ផ្សំនៅក្នុងអាហារតែប៉ុណ្ណោះ ប៉ុន្តែធាតុពិតវាមានគុណសម្បត្តិរាប់មិនអស់ ប្រសិនបើអ្នកទទួលទាំងឆៅមួយកំពឹស ឬពីរកំពឹសជារៀងរាល់ព្រឹក។
ខាងក្រោមនេះ ជាអត្ថប្រយោជន៍ដែលបានមកពីការទទួលទានខ្ទឹមឆៅទាំងពោះទទេជារៀងរាល់ព្រឹក៖
១. ពង្រឹងប្រព័ន្ធភាពស៊ាំឲ្យរឹងមាំជាងមុន
២. កាត់បន្ថយសម្ពាធឈាម
៣. ប្រឆាំនឹងជំងឺផ្តាសាយ ព្រមទាំងជំងឺក្អក
៤. បន្ថយហានិភ័យនៃជំងឺគាំងបេះដូង
៥. ការពារជំងឺមហារីកក្រពះ និងមហារីកស្បូន
៦. បន្សាបជាតិពុលពីរាងកាយ
៧. ការពារមិនឲ្យកើតមានជំងឺវង្វេងស្មារតី
៨. ជួយពង្រឹងឲ្យឆ្អឹងកាន់តែរឹងមាំ
ចំណាំ៖ ទោះបីជាខ្ទឹមសមានគុណសម្បត្តិក្នុងការព្យាបាលជំងឺរាប់មុខក៏ពិតមែន ប៉ុន្តែអ្នកត្រូវពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន ព្រោះអ្នកជំងឺមួយចំនួនអាចត្រូវបានហាមឃាត់៕
មតិយោបល់