មនុស្សភាគច្រើនតែងតែយល់ថា ការស្លៀកខោរឹបបញ្ចេញរាង ធ្វើឲ្យពួកគេមើលទៅស្រស់ស្អាត ហើយអាចទាក់ទាញចំណាប់អារម្មណ៍មនុស្សដែលនៅជុំវិញខ្លួន។ ក៏ប៉ុន្តែ ពួកគេមិនបានគិតពីផលប៉ះពាល់ ដែលបណ្តោលមកពីការស្លៀកបែបនេះឡើយ។ ខាងក្រោមនេះ គឺជាគ្រោះថ្នាក់ដែលបង្កឡើងដោយសារតែការស្លៀករឹបតឹងពេក៖
១.ប៉ះពាល់ដល់មេជីវិតឈ្មោល
ការស្លៀកខោរឹបតឹងពេក អាចបង្កើនសីតុណ្ហភាពជុំវិញពងស្វាស ដែលធ្វើឲ្យការផលិតមេជិវិឈ្មោលត្រូវកាត់បន្ថយ។
២.ស្ទះចរន្តឈាម
ការស្លៀរឹបតឹងយូរពេក អាចបង្អាក់ដល់លំហូរឈាម និងអុកស៊ីសែននៅផ្នែកមួយកំណាត់ក្រោម។ ក្នុងករណីភ្លាមៗ វាអាចបណ្តោលឲ្យអ្នកស្ពឹកជើងជាបណ្តោះអាសន្ន ប៉ុន្តែយូរៗទៅ អាចបង្កឲ្យខូចសរសៃប្រសាទ ហើយក្លាយទៅជាខ្វិនបាន។
៣.មានបញ្ហាទ្វារមាស
ការស្លៀបរឹបតឹង ធ្វើឲ្យតំបន់ទ្វារមាសគ្មានខ្យល់ចេញចូលគ្រប់គ្រាន់ ហើយបែកញើសថែមទៀត។ ជាតិសំណើមដោយសារតែញើសនេះហើយ ដែលធ្វើឲ្យមេរោគវិវត្តខ្លួនយ៉ាងឆាប់រហ័ស រួមទាំងកើតបញ្ហារលាកទ្វារមាសផងដែរ។
៤.ចាល់ជាតិអាស៊ីត
ហានិភ័យមួយក្នុងចំណោមបញ្ហាសុខភាពសំខាន់ៗ ដែលបណ្តោលមកពីទម្លាប់ស្លៀកខោរឹបតឹង គឺធ្វើឲ្យចាល់ជាតិអាស៊ីតនៅក្នុងបំពង់អាហារ ដែលជាហេតុធ្វើឲ្យអ្នកចេះតែក្រហាយទ្រូង ។
៥.រលាកប្លោកនោម
ស្ត្រីដែលចូលចិត្តស្លៀករឹបតឹងខ្លាំងពេក ងាយនឹងឆ្លងមេរោគលើផ្លូវបង្ហូរនោម ហើយមួយវិញទៀត ទ្វារមាសនឹងត្រូវប្រឈមការឆ្លងមេរោគផ្សិត។
៦.មានជំងឺស្បែក
អ្នកនឹងសង្កេតឃើញស្បែកមានពណ៌ក្រហម នៅតំបន់ក្រលៀន ឬចង្កេះ បន្ទាប់ពីស្លៀកខោរឹបតឹងពេញមួយថ្ងៃ។ ប្រសិនបើអ្នកនៅតែបន្ត ស្លៀកបែបនេះទៀត ស្បែករបស់អ្នកនឹងប្រែជារលាក ហើយបង្កទៅជាក្រិនខ្មៅ ឬកន្ទួលក្រហមជាដើម។
ដូច្នេះហើយ សុភាពនារី សុភាពបុរសទាំងឡាយគួរតែគិតឡើងវិញ ចំពោះការស្លៀករឹបបញ្ចេញរាង បើមិនចង់ប៉ះពាល់ដល់សុខភាព៕
ដកស្រង់ពី៖ soha
មតិយោបល់