ជំងឺមហារីកមានច្រើនប្រភេទណាស់ ក្នុងនោះមហារីកពោះវៀនធំក៏ជាជំងឺមួយដែលងាយនឹងបង្កគ្រោះថ្នាក់ខ្លាំងផងដែរ ប្រសិនបើអ្នកបណ្តោយទុកយូរមិនព្រមព្យាបាល។ បើតាមការចុះផ្សាយរបស់គេហទំព័រ soha បានឲ្យដឹងថា ជំងឺមហារីកពោះវៀនធំ គឺងាយនឹងព្យាបាលបំផុត ក្នុងករណីដែលអ្នករកឃើញរោគសញ្ញាដំបូង។ ដូច្នេះ អ្នកគួរតែចេះសង្កេតមើលរោគសញ្ញាមួយចំនួនដោយខ្លួនឯង។
១.លាមកមានឈាម
ប្រសិនបើអ្នកបន្ទោរបង់មកលាមកមានលាយឈាម អ្នកគួរតែប្រុងប្រយត្នជាមួយនឹងជំងឺមហារីកពោះវៀនធំឲ្យមែនទែន ជាពិសេស បើឈាមមានពណ៌ខ្មៅ ស៊ីជម្ពូ ឬមានស្លេស។ ប៉ុន្តែ ដើម្បីឲ្យដឹងកាន់តែច្បាស់ថា អ្នកមានជំងឺនេះ ឬក៏អត់ គួរតែធ្វើតេស្តឈាម។
២.ហូរឈាមតាមរន្ធគូថ
ជាធម្មតា ប្រសិនបើអ្នកបទជើងធំម្តងរួចម្តងៗ តែងតែមានឈាមហូរតាមរន្ធគូថ ហើយអាការៈចេះកាន់តែឈឺចាប់ខ្លាំងជាងមុន អាចបញ្ជាក់ថាអ្នកមានជំងឺមហារីកពោះវៀនធំ ឬអាចជាជំងឺឬសដូងបាត។
៣.ភាពស្លេកស្លាំង
នៅពេលដែលអ្នកបាត់បង់ឈាមច្រើនតាមរយៈការបន្ទោរបង់ អាចបង្កឲ្យរាងកាយមានភាពស្លេកស្លាំង ដោយសារតែកង្វះកោសិកាឈាមក្រហមនៅក្នុងឈាម។ លើសពីនេះទៅទៀត អ្នកជំងឺមហារីកពោះវៀនធំត្រូវជួបប្រទះនឹងអារម្មណ៍ស្ត្រេសខ្លាំង ឈឺចាប់ ពិបាកដកដង្ហើម ហើយស្បែកក៏មានសភាពស្លេកដែរ។
៤.ឧស្សាហ៍ចុកពោះ
អ្នកដែលកើតមានអាការៈចេះតែមិនស្រួលពោះ ហើមពោះ និងឈឺចាប់ក្នុងពោះ កើតឡើជាញឹកញាប់ ភាគច្រើនត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺមហារីកពោះវៀនធំដំណាក់កាលចុងក្រោយ។
៥.ការទល់លាមក
ការទល់លាមកមានរយៈពេលយូរជាងពីរឬបីថ្ងៃ អាចកើតមានឡើងចំពោះអ្នកដែលមានជំងឺមហារីកពោះវៀនធំ។ មួយវិញទៀត ការទល់លាមករ៉ាំរ៉ៃ អាចបង្កើនហានិភ័យនៃជំងឺមហារីកនេះកាន់តែខ្លាំង។
៦.ចេះតែចង្អោរ និងក្អួត
ប្រសិនបើអ្នកចេះតែចង្អោរ និងក្អួតជាញឹកញាប់ដោយគ្មានមូលហេតុ អ្នកកុំប្រហែសឲ្យសោះ ព្រោះវាក៏អាចជារោគសញ្ញាមួយនៃជំងឺមហារីកពោះវៀនធំដែរ។ បើពុំដូច្នោះទេ វាអាចជារោគសញ្ញានៃជំងឺក្រពះហើយ៕
មតិយោបល់