ព័ត៌មានសុខភាព

មូលហេតុលេខ១ ដែលធ្វើឲ្យកើតមហារីកសុដន់ តែអ្នកផឹកវារាល់ថ្ងៃ

បរទេសៈ បើយោងតាមសិក្សាថ្មីមួយបានរកឃើញថា បុគ្គលដែលទទួលទានទឹកដោះគោបីកែវរាល់ថ្ងៃ ប្រឈមនឹងហានិភ័យនៃជំងឺមហារីកសុដន់ពីរដង បើធៀបទៅនឹងអ្នកដែលប្រើប្រាស់ដែលប្រើប្រាស់កន្លះកែវ ឬតិចជាងនេះ។

នៅសហរដ្ឋអាមេរិក, ស៊ុយអែត, ហ្វាំងឡង់, កាណាដា និងអង់គ្លេស គឺជាប្រទេសដែលមានករណីកើតជំងឺមហារីកសុដន់ច្រើនជាងគេ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺប្រទេសទាំងនេះជាកន្លែងផលិតទឹកដោះគោ ហើយប្រជាជនក៏ចូលចិត្តទទួលទានទឹកដោះគោច្រើនជាងគេដែរ។

ស្ត្រីដែលចូលចិត្តទទួលទានទឹកដោះគោមួយថ្ងៃបីកែវ ជាទៀងទាត់ នឹងមានការវិវឌ្ឍទៅរកជំងឺមហារីកសុដន់ ខ្ពស់ជាង​នារីដ៏ទៃ។ នេះដោយសារតែ អ័រម៉ូន និងសារធាតុលូតលាស់ផ្សេងៗនៅក្នុងទឹកដោះគោ ត្រូវបាន​គេចាត់ទុកថា ជា​ដើមហេតុ​ចម្បង។

ទោះជាយ៉ាងណា មិនមែនមានតែមូលហេតុមួយនេះទេ ដែលបង្កឲ្យមានការវិវឌ្ឍទៅរកជំងឺមហារីកសុដន់ សូម្បីតែកើនឡើងកម្រិតជាតិស្ករ, ការទទួលទាននំដែលធ្វើពីម្សៅផ្សេងៗ និងប្រភេទនៃសាច់មួយចំនួនដូចជា សាច់ជ្រូក ក៏អាចប្រឈមនឹងជំងឺនេះដែរ។

ចំពោះស្ត្រីដែលទម្លាប់ពាក់អាវទ្រនាប់តឹងណែនរយៈពេល ១២ម៉ោងក្នុងមួយថ្ងៃ ក៏បង្កើនហានិភ័យនៃជំងឺ ២០% បើធៀបទៅនឹងអ្នកដែលប្រើមធ្យម ឬមិនដែល។ ពិសេសបំផុតសម្រាប់អ្នកដែលពាក់អាវទ្រនាប់ដែលមានជាតិប្លាស្ទិច ឬដែក៕

Milke-Breast-Cancer

មតិយោបល់