ជំងឺតម្រងនោម មិនងាយនឹងបង្ហាញរោគសញ្ញានោះទេ លុះត្រាតែឈានដល់ដំណាក់កាលរីកសម្រើនខ្លាំង។ ប្រសិនបើចង់រកមើលជំងឺតម្រងនោមដំណាក់កាលដំបូង មានតែធ្វើតេស្តទឹកនោម ឬធ្វើតេស្តឈាម ប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ ជំងឺតម្រងនោម អាចការពារបាន ប្រសិនបើអ្នក អនុវត្តតាមការណែនាំរបស់អ្នកជំនាញ ៤ចំណុចនេះ៖
១.កុំប្រើថ្នាំបំបាត់ការឈឺចាប់ដោយគ្មានវេជ្ជបញ្ជា
ទោះបីជាថ្នាំបំបាត់ការឈឺចាប់ មានអត្ថប្រយោជន៍ សម្រាប់កាត់បន្ថយការឈឺចាប់ចំពោះអ្នកជំងឺ មួយចំនួនក៏ពិតមែន ក៏ប៉ុន្តែអ្នកមិនត្រូវប្រើតាមតែអំពើចិត្តឯងនោះទេ។ ការប្រើថ្នាំប្រភេទនេះច្រើនពេក អាចដាក់បន្ទុកធ្ងន់ទៅលើតម្រងនោម ហើយយូរៗទៅសរីរាង្គសំខាន់មួយនេះច្បាស់ជាខូចជាពុំខាន។ ហេតុនេះ មុននឹងប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន។
២.ត្រូវប្រយ័ត្ន ពេលមានលក្ខខណ្ឌសុខភាពវិវត្តទៅរកជំងឺតម្រងនោម
ប្រសិនបើអ្នកកំពុងតែមានជំងឺ ឬលក្ខខណ្ឌសុខភាព ដែលបង្កើនហានិភ័យនៃការវិវត្តទៅរកជំងឺតម្រងនោម គួរពិគ្រោះជាមួយគ្រូពេទ្យឲ្យបានត្រឹមត្រូវ។ ព្រោះការពិនិត្យឃើញរោគសញ្ញាដំបូងនៃជំងឺតម្រងនោម អាចព្យាបាលបានទាន់ពេលវេលា។
៣.រក្សាទម្ងន់ឲ្យមានស្ថិរភាព
ប្រិនបើអ្នកធាត់ ឬលើសទម្ងន់ខ្លាំងពេក ហានិភ័យនៃជំងឺតម្រងនោមកើនឡើងក៏កាន់តែខ្លាំងដែរ។ ដូច្នេះ អ្នកត្រូវព្យាយាមធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ និងកាត់បន្ថយអាហារដែលសម្បូរខ្លាញ់ ដើម្បីរក្សាទម្ងន់ឲ្យនៅថេរជានិច្ច។
៤.ឈប់ជក់បារី
ការជក់បារីអាចបណ្តោលឲ្យខូចតម្រងនោម និងធ្វើឲ្យតម្រងនោមកាន់តែអាក្រក់។ ប្រសិនបើអ្នកផ្តាច់បារីមិនបានទេ សូមពិគ្រោះជាមួយនឹងគ្រូពេទ្យ ដើម្បីរកវិធីសាស្ត្រ ឬទទួលថ្នាំដែលអាចជួយឲ្យអ្នកឈប់ជក់បារី៕
ដកស្រង់ពី៖ soha
មតិយោបល់