បរទេសៈ សាច់ក្រហមគឺជាអាហារដ៏ល្អ ប៉ុន្តែការបរិភោគច្រើនពេកអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពទៅវិញ នេះបើយោងតាមការព្រមានរបស់អង្កការពិភពលោក WHO។ ជាពិសេសចំពោះការបរិភោគសាច់ក្រក និងសាច់បីជាន់ បង្កឲ្យមានហានិភ័យខ្លាំងបំផុតសម្រាប់សុខភាពមនុស្ស។
១. ជំងឺមហារីកពោះវៀនធំ
អង្កការសុខភាពពិភពលោក Who បានចាត់ទុកសាច់ក្រហមជាប់ចំណាត់ថ្នាក់លេខមួយ ដែលបង្កឲ្យកើតជំងឺមហារីក ព្រោះវាសម្បូរទៅដោយសារធាតុ nitrates និង nirit ដែលទាក់ទងផ្ទាល់ជាមួយនឹងជំងឺមហារីក។
ការបរិភោគសាច់ជ្រូចបីជាន់ ៥ ដុំក្នុងមួយថ្ងៃ បង្កើនហានិភ័យនៃការកើតជំងឺមហារីកពោះវៀនធំ និងរន្ធគូថដល់ទៅ ១៨ %។
ដូច្នេះដើម្បីកាត់បន្ថយហានិភ័យនៃជំងឺមហារីក អ្នករួមផ្សំបន្លែដែលមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា៖ ប៉េងបោះ ឬខ្ទឹមស… ហើយសាច់ក្រហមគួរតែចម្អិនក្នុងសីតុណ្ហភាពទាប។
២. ជំងឺបេះដូង
តើអ្នកដឹងទេ ជាតិខ្លាញ់ និងកូឡេស្តេរ៉ុលក្នុងសាច់ក្រហមអាចនាំឲ្យខូចបេះដូង?ជាមួយគ្នានេះផងដែរ សារធាតុអំបិលនៅក្នុងសាច់ក្រហមក៏ជាមូលហេតុដ៏សំខាន់បង្កឲ្យសម្ពាធឈាមឡើងខ្ពស់, កើតជំងឺបេះដូង និងគាំងបេះដូង។
៣. ជំងឺដាច់សសៃឈាមខួរក្បាល
បញ្ហាសសៃឈាមខួរក្បាល (Stroke) អាចបណ្តោលមកពីកត្តាជាច្រើនស្រដៀងគ្នាទៅនឹងជំងឺបេះដូងដែរ នេះដោយសារតែសារធាតុអំបិល nitrate និង nitrite នៅក្នុងសាច់ក្រហមគឺជាហានិភ័យដ៏ធំ។
ការសិក្សាមួយបានរកឃើញថា ការបរិភោគសាច់ក្រហមក្នុងមួយថ្ងៃអាចបង្កើនហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាលពី ១៣-១៥ ភាគរយ។
៤. ជំងឺទឹកនោមផ្អែម
ដុំសាច់ក្រហមដែលអ្នករាល់គ្នាបរិភោគ អាចបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី២ ឡើងដល់ ៩-១៨ភាគរយ។ សារធាតុបង្កជំងឺមហារីកមួយចំនួនត្រូវបានបង្កើតឡើងនៅពេលដែលសាច់ត្រូវបានចម្អិន អាចប៉ះពាល់ដល់កោសិកាលំពែង និងអាំងស៊ុយលីន។
ដូចគ្នានេះផងដែរការបរិភោគសាច់ច្រើនអាចធ្វើឲ្យអ្នកឡើងទម្ងន់ បង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែម។
៥. កាត់បន្ថយអាយុ
ក្រៅពីផលប៉ះពាល់ដែលបានបង្ហាញជូនខាងលើ ការបរិភោគសាច់ក្រហមច្រើនពេកអាចកាត់បន្ថយអាយុ។ ការបរិភោគសាច់ក្រហមច្រើនអាចកើនឡើងហានិភ័យនៃការស្លាប់មុនអាយុរហូតដល់ទៅ ១៣ភាគរយ។
តើធ្វើយ៉ាងម៉េចដើម្បីកាត់បន្ថយហានិភ័យទាំងនេះ?
- ជ្រើសរើសសាច់គ្មានខ្លាញ់ (សាច់សុទ្ធ)
- កុំបរិភោគសាច់ក្រហមច្រើនជាង ០,៣ គីឡូក្រាមក្នុងមួយសប្តាហ៍។
- សម្រាប់សាច់កែច្នៃអ្នកគួរមើលផលិតផលដែលគ្មានសារធាតុ nitrates នោះ nittrit ។
- ពេលចម្អិនសាច់ក្រហមត្រូវប្រើសីតុណ្ហាភាពក្នុងកម្រិតទាប។
- បរិភោគអាហារដែលសម្បូរជាតិសសៃដើម្បីសម្អាតសារធាតុ nitrates និង nittrit ក្នុងពោះវៀន កុំឲ្យសារធាតុទាំងនោះនៅផ្ទុកយូរពេលបង្កឲ្យប៉ះពាល់ដល់កោសិការ៕
មតិយោបល់