ការធ្វើអនាម័យរាងកាយ គឺជាទម្លាប់ដ៏ល្អបំផុត ព្រោះវាអាចជួយឲ្យអ្នកជៀសផុតពីជំងឺផ្សេងៗ ក៏ប៉ុន្តែទម្លាប់អនាម័យមួយចំនួនមិនប្រាដកថាល្អទាំងអស់នោះទេ ហើយផ្ទុយទៅវិញវាអាចបង្កឲ្យមានគ្រោះថ្នាក់ថែមទៀត។
កក់សក់រាល់ថ្ងៃ
មនុស្សជាច្រើនតែងតែគិតថា ការធ្វើអនាម័យលាងសម្អាតសក់ជាប្រចាំ គឺជារឿងដ៏ល្អបំផុត ប៉ុន្តែការធ្វើបែបនេះមិនត្រឹមត្រូវនោះទេ។ អ្នកជំនាញបានផ្តល់អនុសាសន៍ថា ទម្លាប់មួយនេះអាចបណ្តាលឲ្យប្រេងពីធម្មជាតិ ដែលផលិតនៅលើស្បែក្បាលនឹងត្រូវបាត់បង់ ហើយស្បែកក្បាល និងសក់ ច្បាស់ជាត្រូវជួបប្រទះបញ្ហាស្ងួតគ្មានជីវិតជីវ៉ាឡើយ។ យកល្អ អ្នកគួរតែទម្លាប់កកសក់ ៣ទៅ៤ដង ក្នុងមួយសប្តាហ៍បានហើយ។
ពេលកណ្តោស់ប្រើដៃខ្ទប់
ការប្រើខ្ទប់មាត់ និងច្រមុះ ពេលក្រដាសគឺជាសុជីវធម៌មួយដល់ល្អសម្រាប់មនុស្សគ្រប់ ប៉ុន្តែអ្នកពុំគួរប្រើដៃខ្ទប់នោះឡើយ ព្រោះដៃរបស់អ្នកពោរពេញទៅដោយភាពកខ្វក់ និងមេរោគបាក់តេរី ដែលអាចរីករាលដាលចូលទៅក្នុងរាងកាយបានយ៉ាងងាយ។ ដូច្នេះអ្នកគួរតែប្រើកូនកន្សែង ឬក្រដាស់អនាម័យខ្ទប់ ហើយបោះចោលក្នុងធុងសំរាមទើបប្រសើរ។
ងូតទឹកក្តៅ
ការងូតទឹកក្តៅឧណ្ឌៗ អាចធ្វើឲ្យអ្នកមានអារម្មណ៍ល្អ និងលំហូរឈាមរត់បានស្រួល។ ទោះជាយ៉ាងណា ប្រសិនបើអ្នកទម្លាប់ងូតទឹកយូរពេក អាចបង្កឲ្យមានគ្រោះថ្នាក់ដល់ស្បែក ព្រោះទឹកក្តៅអាចលាងជម្រះប្រេងពីធម្មជាតិដែលការពារស្បែក ហើយស្បែកនឹងប្រែជាស្ងួត។ ដូច្នេះ ដើម្បីជៀសវាងផលប៉ះពាល់ដល់ស្បែក អ្នកមិនគួរតែងូតយូរពេកឡើយ។
ប្រើទឹកអនាម័យលាងសម្អាតទ្វារមាស
អ្នកជំនាញផ្នែករោគស្ត្រីបានបង្ហាញថា សារធាតុគីមីនៅក្នុងទឹកអនាម័យពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ ចំពោះជាលិកាទន់របស់ទ្វារមាស ហើយអាចកាត់បន្ថយកម្រិត pH ធម្មជាតិនៃសរីរាង្គមួយនេះថែមទៀត។ ចុងក្រោយទ្វារមាសរបស់អ្នក នឹងប្រែក្លាយទៅជាស្ងួត រមាស់ ហើយរលាក។ល។
សំអាតត្រចៀក
តើអ្នកតែងមានទម្លាប់ ប្រើសំឡី ឬក៏ឧបករណ៍រឹងៗ មកសម្អាតអាចម៍ត្រចៀកចេញមែនទេ? ទម្លាប់មួយនេះមិនមែនជារឿងល្អឡើយ ប្រសិនបើអ្នករុកចូលជ្រៅពេក អាចបង្កខូចក្រដាស់ត្រចៀកស្តាប់លែងឮ ឬរបួសបណ្តោលឲ្យដំបៅជាដើម។ ជម្រើសល្អ ប្រសិនបើអ្នកចង់សម្អាតត្រចៀក មានតែទៅរកគ្រូពេទ្យជំនាញនោះទេ៕
ដកស្រង់ពី៖ boldsky
មតិយោបល់