ព័ត៌មានកីឡា

At. Madrid កាន់តែអស់សង្ឃឹមក្រោយត្រូវ Real Sociedad លុតយ៉ាងចាស់ដៃ

ការព្យាយាមប្រជែងពាន Laliga ជាមួយក្រុម Barcelona កាន់តែលេចចេញ​នូវ​ការខកបំណងហើយ សម្រាប់ក្រុម Atletico Madrid ក្រោយពីត្រូវក្រុម Real Sociedad លុតមិនឲ្យតដៃបាន ៣-០ ។

ក្តីសង្ឃឹម ក្នុងការឈ្នះពាន Laliga ឆ្នាំនេះ ប្រហែលជាមិនអាចទៅរួចឡើយ បន្ទាប់​ពី Atletico Madrid រងបរាជ័យ ក្រោមថ្វីជើងក្រុម Real Sociedad យប់មិញ​នេះ ក្នុងលទ្ធផល ៣-០ ។ ការបរាជ័យនេះ បានធ្វើឲ្យគម្លាត នៃការនាំមុខរបស់ក្រុម​ Barcelona មានរហូតដល់ទៅ ១២ពិន្ទុដាច់ ពោល Barcelona មាន៨៣ពិន្ទុ ចំណែក Atletico Madrid វិញមាន ៧១ពិន្ទុ ខណ:ការប្រកួតវិញនៅសល់តែ ៥​ប្រកួតទៀតប៉ុណ្ណោះ។

ថ្វីបើក្រុម Barcelona មិនទាន់ឈ្នះពានជាស្ថាពរក្តី តែ Atletico Madrid មិនសង្ឃឹមប្រជែងទៀតឡើយ ព្រោះថាវាគ្មានអព្ភូតហេតុណា​មួយ ដែលអាចធ្វើឲ្យ Barcelona ចាញ់ទាំង៥ប្រកួតចុងក្រោយនេះ ហើយ Atletico Madrid វិញឈ្នះទាំង៥ប្រកួតនេះឡើយ ទាំងដែល Barcelona មានទម្រង់លេងយ៉ាងល្អបែបនេះនោះ។ អ្វីទាំងជាក្តីរំពឹងរបស់ Atletico Madrid នោះ គឺកុំឲ្យរបូតតំណែងលេខ២ នេះទៀតទៅបានហើយ ស្របពេលដែល Real Madrid មិនទាន់ឃ្លាតឆ្ងាយពីគម្លាតគ្នាឡើយ។

ដូច្នេះហើយ ក្រុម Atletico Madrid ហាក់អស់ឱកាសក្នុងការប្រជែងពាន Laliga​ ជាមួយក្រុម Barcelona មានតែរង់ចាំរដូវកាលក្រោយប៉ុណ្ណោះ ដើម្បីស្តារ​មុខមាត់ឡើងវិញនោះ។

https://www.youtube.com/watch?v=2OOMVxOthQs

មតិយោបល់