ការឡើងជាតិស្ករក្នុងឈាម មិនមែនជាសញ្ញាសម្រាប់រាងកាយនោះទេ ព្រោះអ្នកអាចប្រឈមនឹងជំងឺដែលមើលមិនជា ដូចជាជំងឺទឹកនោមផ្អែមជាដើម។ តែទោះជាយ៉ាងបញ្ហាលើសជាតិស្ករក្នុងឈាម អាចការពារបាន ប្រសិនបើអ្នកទទួលទានអាហារដែលមានផាសុខភាព។
បើយោងតាមអ្នកជំនាញ ផ្នែកអាហារូបត្ថម្ភនៅមជ្ឈមណ្ឌល់ Food and Nutrition Association សហរដ្ឋអាមេរិក បានបង្ហាញថា ការញ៉ាំផ្លែឈើដែលសម្បូរទៅដោយសាធាតុចិញ្ចឹមសំខាន់ៗដូចជា វីតាមីន C ជាតិសរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្ម មិនត្រឹមតែអាចការពារជំងឺមហារីកបានប៉ុណ្ណោះទេ វាក៏អាចកាត់បន្ថយហានិភ័យនៃបញ្ហាលើសជាតិស្ករក្នុងឈាមផងដែរ។
ខាងក្រោមនេះ គឺជាផ្លែឈើមួយចំនួន ដែលមានប្រយោជន៍បំផុតសម្រាប់អ្នកមានបញ្ហាលើសជាតិស្ករក្នុងឈាម៖
ប៉េងប៉ោះ
បើយោងតាមសមាគមន៍អាហារូបត្ថម្ភអាមេរិក បានឲ្យដឹងថា ប៉េងប៉ោះ គឺជាប្រភពដ៏ល្អនៃសារធាតុ Carotenoids និងLycopene ដែលអាចជួយការពារ ព្រមទាំងការពារការខូចខាតបណ្តោលមកពីកាំរស្មី អ៊ុលត្រាយូលេ។ លើពីនេះ ផ្លែប៉េងប៉ោះ ក៏អាចជួយកែល្អបញ្ហាលើសជាតិស្ករក្នុងឈាមផងដែរ។
ឪឡឹក
ផ្លែឈើមួយប្រភេទនេះ មិត្រឹមតែជួយឲ្យរាងកាយមានភាពត្រជាក់ នារដូវក្តៅនោះទេ អាស៊ីតអាមីណូរបស់វាក៏អាចជួយបង្កើនថាមពលឡើងវិញ បន្ទាប់ពីរាងកាយបញ្ចេញសកម្មភាពអស់កម្លាំង។
ឪឡឹកមានផ្ទុកសារធាតុចិញ្ចឹមដូចជា វីតាមីន C វីតាមីន B1 ដែលអាចទ្រទ្រង និងពង្រឹងប្រព័ន្ធភាពស៊ាំឲ្យរឹងមាំ។ លើសពីនេះ វាក៏មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម lycopene ដែលអាចជួយការពាររាងកាយពីបញ្ហាលើសជាតិស្ករក្នុងសរសៃឈាម។
ផ្លែប៉ោម
ផ្លែប៉ោម គឺជាអាហារសម្រន់ដែលមានជាតិសរសៃងាយរំលាយបំផុត ដែលអាចជួយគ្រប់គ្រងការផលិតអាំងស៊ុយលីន និងកម្រិតជាតិស្ករនៅក្នុងឈាម។ មិនតែប៉ុណ្ណោះ អ្នកជំនាញក៏បានបង្ហាញផងដែរថា ផ្លែប៉ោម មានសមត្ថភាពអាចកាត់បន្ថយកម្រិតកូលេស្តេរ៉ុលអាក្រក់ នៅក្នុងឈាម។
ផ្លែប័រ
ការគ្រប់គ្រង ជាតិស្ករក្នុងឈាមពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់អ្នកដែលកើតជំងឺទឹកនោមផ្អែម ដូច្នេះអ្វីដែលពួកគេគួរធ្វើ គឺការទទួលទានអាហារដែលសម្បូរជាតិសរសៃខ្ពស់។
បើយោងតាមលោក Maggie Michalczyk អ្នកជំនាញផ្នែកចំណីអាហារនៅទីក្រុង Chicago បានឲ្យដឹងថា ផ្លឺប័រ មានរសជាតិឆ្ងាញ់ និងជាតិស្ករតិច ដែលអាចប្រើជំនួសអាហារផ្អែមបាន។ ហេតុនេះ អ្នកដែលមានបញ្ហាជាតិស្ករក្នុងឈាម គួរតែព្យាយាមទទួលទានផ្លែប័រឲ្យបានញឹកញាប់៕
ដកស្រង់ពី៖ soha
មតិយោបល់