ព័ត៌មានសុខភាព

ទម្លាប់៥ចំណុច មិនយូរមិនឆាប់អ្នកនឹងកើតជំងឺទឹកនោមផ្អែម ទោះបីជាអ្នកនៅវ័យក្មេងក៏ដោយ

នៅពេលដែលកើតជំងឺទឹកនោមផ្អែម អ្នកច្បាស់ជាប្រឈមនឹងផលវិបាកធ្ងន់ធ្ងរដូចជា ភ្នែកមើលលែងឃើញ ខូចប្រព័ន្ធប្រសាទ កើតជំងឺសរសៃឈាមបេះដូង ខ្សោយតម្រងនោម ដំបៅជើងឬដៃមិនជា ដាច់សរសៃឈាមខួរក្បាល ហើយករណីធ្ងន់ធ្ងរអាចឈានដល់ការស្លាប់។

ទន្ទឹមនឹងនេះផងដែរ ជំងឺទឹកនោមផ្អែមប្រភេទទី២ គឺបណ្តោលមកពីទម្លាប់នៃការញ៉ាំអាហារ និងការរស់នៅគ្មានផាសុខភាព។ ដូច្នេះ អ្នកគួរតែស្វែងយល់ពីកត្តាមួយចំនួន ដែលបណ្តោលឲ្យកើតជំងឺនេះ។

ខ្ជិលធ្វើលំហាត់ប្រាណ
ភាពខ្ជិលច្រអូសនៃការធ្វើលំហាត់ប្រាណ អាចបណ្តោលឲ្យកម្រិតជាតិស្ករក្នុងឈាមអស្ថិរភាព ហើយការផលិតអាំងស៊ុយលីនក៏មានការប្រែប្រួល។ កត្តានេះហើយ ដែលបណ្តោលឲ្យអ្នកត្រូវប្រឈមនឹងការកើតជំងឺទឹកនោមផ្អែមទៅថ្ងៃមុខ។

បញ្ហាស្ត្រេស
ស្ត្រេសប្រចាំថ្ងៃ ក៏អាចបណ្តោលឲ្យជាតិស្ករក្លុយកូស ក្នុងរាងកាយកើនឡើងផងដែរ ហើយបើករណីនេះអូសបន្លាយរយៈពេលយូរ អាចប៉ះពាល់ដល់បេះដូង យ៉ាងធ្ងន់ធ្ងរ និងបំផ្លាញសរីរាង្គដ៏ទៃទៀត។ ហេតុនេះ ប្រសិនបើអ្នកមិនចង់ឲ្យជាតិស្ករក្នុងឈាមកើនឡើងទេ សូមរក្សារាងកាយឲ្យជៀសឆ្ងាយពីភាពតានតឹង។

អង្គុយយូរពេក
ការស្រាវជ្រាវថ្មីៗនេះបាបបង្ហាញថា ការអង្គុយយូរពេក អាចបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែម និងសរសៃឈាមបេះដូង ទ្វេរដង។ ដោយសារតែការអង្គុយនៅនឹងមួយកន្លែង ជាតិស្ករក្នុងឈាមមិនបានបម្លែងទៅជាថាមពល សម្រាប់ប្រើប្រាស់អស់នោះទេ ហើយអ្នកត្រូវប្រឈមនឹងជំងឺទឹកនោមផ្អែម។

គេងមិនបានគ្រប់គ្រាន់
នៅពេលដែលអ្នកខ្វះការគេង ឬគេងមិនបានគ្រប់គ្រាន់ រាងកាយនឹងមានភាពហត់នឿយ ហើយខ្វះថាមពល ដើម្បីដំណើរការ។ មិនតែប៉ុណ្ណោះ រាងកាយមិនអាចរក្សាលំនឹងអ័រម៉ូនដើម្បីបង្កើតអាំងស៊ុយលីនបាននោះទេ ហើយលទ្ធផលអ្នកច្បាស់ជាប្រឈមហានិភ័យនៃជំងឺទឹកនោមផ្អែម។

លើសទម្ងន់
មនុស្សដែលធាត់ជ្រុល រាងកាយរបស់ពួកគេនឹងផ្ទុកកាឡូរីកាន់តែច្រើន បណ្តោលឲ្យសមត្ថភាពក្នុងការផលិតអាំងស៊ុយលីន របស់ថ្លើមមានការថយចុះ ហើយទីបំផុតជំងឺទឹកនោមផ្អែមនឹងកើតមានឡើង។

ដូច្នេះ ដើម្បីទប់ស្តាត់ជំងឺទឹកនោមផ្អែម ទៅថ្ងៃមុខ អ្នកគួរតែថែរក្សាទម្ងន់ឲ្យមានស្ថិរភាព៕

ដកស្រង់ពី៖ soha

មតិយោបល់