រមៀត គឺជាគ្រឿងទេសមួយប្រភេទដែលគេតែងតែរក្សាទុកនៅក្នុងផ្ទះជាប្រចាំ សម្រាប់បន្ថែមនៅក្នុងអាហារផ្សេងៗឲ្យមានរសជាតិឆ្ងាញ់។ ប៉ុន្តែក្រៅពីជាគ្រឿងទេសដ៏ពេញនិយម រមៀតក៏ត្រូវបានគេប្រើប្រាស់ធ្វើជាឱសថធម្មជាតិសម្រាប់ថែរក្សាសម្រស់ និងសុខភាព ដែលលត្រូវបានគាំទ្រដោយអ្នកវិទ្យាសាស្ត្រទូទាំងពិភពលោកផងដែរ។
ខាងក្រោមនេះ គឺជារបៀបរបៀបចំតែរមៀតដើម្បីការពារ និងព្យាបាលជំងឺផ្សេងៗ៖
១.យកទឹកចំនួនពីរកែវទៅដាំឲ្យពុះ។
២.បន្ថែមមើលរមៀតប្រវែងមួយអ៊ីញចូល (មើមរមៀតត្រូវហាន់ឲ្យតូចៗ)។
៣.បើគ្មានមើមរមៀតទេ អ្នកអាចបន្ថែមម្សៅរមៀតមួយស្លាបព្រាកាហ្វេជំនួស។
៤.បន្ទាប់មកគ្រប់ឲ្យជិត ហើយររំងាស់បន្តរយៈពេល ២ទៅ៣នាទី។
៥.នៅពេលដែលល្បាយឆ្អិនល្អហើយ ត្រូវចាក់ចូលទៅក្នុងកែវមួយ។
៦.ទុកឲ្យល្បាយនេះថយកម្តៅទើបបន្ថែមទឹកឃ្មុំ និងម្រេចម៉ត់បន្តិច។
៧.កូរឲ្យក្លាយរលាយក្លាយជាល្បាយតែមួយ សឹមទទួលទានមុនពេលញ៉ាំអាហារពេលព្រឹក។
ការទទួលទានតែរមៀតនេះជាប្រចាំ វាអាចជួយព្យាបាល និងការពារជំងឺមួយចំនួនដូចជា៖
- កាត់បន្ថយហានិភ័យនៃជំងឺមហារីក
- ព្យាបាលជំងឺរលាកសន្លាក់
- ពង្រឹងប្រព័ន្ធភាពស៊ាំ
- កាត់បន្ថយកូឡេស្តេរ៉ុលក្នុងរាងកាយ
- ព្យាបាលជំងឺរលាកសួត
- ព្យាបាលជំងឺរលាកក្រពះពោះវៀន
- បង្ការ និងព្យាបាលជំងឺទឹកនោមផ្អែម
- រក្សាសួតឲ្យមានសុខភាពល្អ
- ជួយសម្រកទម្ងន់
ទាំងអស់នេះហើយ គឺជាអត្ថប្រយោជន៍ដ៏ច្រើនលើសលប់នៃការទទួលទានតែរមៀត ដូច្នេះហើយទើបអ្នកជំនាញលើកទឹកចិត្តឲ្យអ្នកទទួលទានជាប្រចាំ៕
ប្រភព៖ boldsky
មតិយោបល់