នៅពេលទទួលទានផ្លែក្រូចម្តងៗ គ្រប់គ្នាតែងតែបោះចោលសំបក ព្រោះគិតថាវាគ្មានគុណតម្លៃអ្វីឡើយ។ ប៉ុន្តែធាតុពិតសំបកក្រូចផ្តល់នូវគុណសម្បត្តិច្រើនជាងសាច់របស់វាទៅទៀត។ បើយោងតាមគេហទំព័រ boldsky បានចុះផ្សាយថា សំបកក្រូចមានផ្ទុកសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម វីតាមីន ប្រូតេអ៊ីន និងសារធាតុចិញ្ចឹមដែលល្អបំផុតសម្រាប់សុខភាព។
តើអ្នកឆ្ងល់ទេ ធ្វើដូចម្តេចដើម្បីទទួលទបានអត្ថប្រយោជន៍ពីសំបកក្រូច? គ្មានអ្វីពិបាកនោះទេ អ្នកគ្រាន់តែយកសំបកក្រូចទៅដាំទឹកឲ្យពុះ រួចទទួលទានដូចជាតែជាការស្រេច។
ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ដែលបានមកពីសំបកក្រូចៈ
១.សំបកក្រូចមានសារធាតុចិញ្ចឹមច្រើនជាងទឹករបស់វាទៅទៀត។ ព្រោះនៅក្នុងសំបកក្រូចទម្ងន់ ១០០ក្រាមមានផ្ទុកវីតាមីនC រហូតដល់១៣៥ក្រោម ប៉ុន្តែវីតាមីនCដែលមានគុណភាពមានត្រឹមតែ៧០ក្រាមប៉ុណ្ណោះ។
២.សំបកក្រូចមានផ្ទុកសារធាតុអុកស៊ីតកម្ម ដែលអាចកាត់បន្ថយសម្ពាធឈាម កម្រិតកូឡេស្តេរ៉ុល និងការរលាក។
៣.សំបកក្រូច អាចជួយជំរុញដល់ការរំលាយអាហារ ព្រមទាំងសម្រកទម្ងន់ផងដែរ។
៤.សំបកក្រូចមានផ្ទុកសារធាតុម្យ៉ាងឈ្មោះ flavonoids មានតួនាទីរារាំងដល់ប្រូតេអ៊ីនដែលបង្កទៅជាជំងឺមហារីក និងភាពធាត់។
៥.សំបកក្រូចមានផ្ទុកសារធាតុសំខាន់ៗដូចជា ស្ពាន់ធ័រ អាស៊ីតហ្វូលិក ម៉ាញ៉េស្យូម ជាតិសរសសៃ វីតាមីនB និងវីតាមីនC ដែលរាងកាយត្រូវការជាចាំបាច់។
៦.សំបកក្រូច អាចប្រឆាំងនឹងបញ្ហាអាឡែស៊ី សម្អាតស្លេសចេញពីសួត ការពារការឆ្លងមេរោគ និងជួយឲ្យរាងកាយមានភាពត្រជាក់។
៧.អត្ថប្រយោជន៍ចុងក្រោយនៃសំបកក្រូច គឺអាចដុសលាងធ្មេញឲ្យសស្អាត ហើយកម្ចាត់បញ្ហាក្លិនមាត់បានថែមទៀត៕
មតិយោបល់