ផ្ទះ ព័ត៌មានកីឡា Bayern Munich...

Bayern Munich របូតពាន DFB Cup

0

ក្រុមជើងឯកអាល្លឺម៉ង់ Bayern Munich ហាក់ខចិត្តយ៉ាងខ្លាំង ក្នុងរដូវកាលនេះ ដោយមិនអាចឈ្នះពាន DFB Cup បានបន្ទាប់ពីបរាជ័យក្រោមថ្វីជើងក្រុម Eintracht Frankfurt យប់មិញនេះ។

ក្រោយពីឈ្នះពាន Bundesliga រួចមក ក្រុម FC Bayern Munich មិនអាចសម្រេចក្តីសុបិនរបស់ពួកគេបន្តទៀត ក្នុងការឈ្នះពាន DFB Cup ក្នុងរដូវ​កាលនេះឡើយ។ ជាក់ស្តែងណាស់ Bayern Munich បានបរាជ័យ ក្រោមថ្វីជើង​ក្រុម Eintracht Frankfurt ក្នុងលទ្ធផលចាស់ដៃគួរសម ៣-១ នៅក្នុងវគ្គ​ផ្តាច់​ព្រ័ត្រនេះ។ Frankfurt បានធ្វើការនាំមុខមុន តាំងពីនាទីទី១១ ដោយការស៊ុតរបស់​កីឡាករ Ante Rebic រហូតដល់ដើមតង់ទី២ នាទីទី៥៣ ខ្សែប្រយុទ្ធប៉ូឡូញ Robert Lewandowski បានស៊ុតតាមស្មើឲ្យក្រុម Bayern Munich វិញ។

នៅចុងម៉ោង នៃតង់ទី២ ក្រុម Frankfurt បានស៊ុតបន្ថែម២គ្រាប់ទៀត រកបានដោយ កីឡាករ Ante Rebic ដដែលនៅនាទីទី៨២ និង១គ្រាប់ទៀត រកបានដោយការស៊ុតរបស់កីឡាករ Mijat Gacinovic នៅនាទីទី៩០+៦ ជាហេតុធ្វើឲ្យបញ្ចប់ ៩០នាទីពេញ ក្រុម Eintracht Frankfurt បានយកឈ្នះ​ក្រុម Bayern Munich ក្នុងលទ្ធផល ៣-១ ក្លាយជាជើងឯកពានរង្វាន់ DFB Cup រដូវកាលនេះ។

មតិយោបល់