ព័ត៌មានជាតិ

សយ សី យកឈ្នះ ធា​ រិទ្ធី ទាំងលំបាក

បន្ទាប់ពីកម្មវិធី TV5 BOXING KNOCK OUT SERIES (K-Cement) វគ្គផ្តាច់ព្រ័ត្រត្រូវសប្តាហ៍ក្រោយ ដូច្នេះទើបមានជំនួបមិត្តភាពឡើង ដោយកីឡករ សយ សី បានយកឈ្នះ ធា​ រិទ្ធី ដោយពិន្ទុ កាលពីម្សិលមិញ។

ក្រៅពីនេះក៏នៅមានកីឡាករ លាប សំណាង បានយកឈ្នះ សួង សុវណ្ណថា ដោយពិន្ទុដូចគ្នា ដែលជាគូមិត្តភាពដែរ។ ចំពោះគូ សយ សី នឹង ធា រិទ្ធី គឺជាជំនួបដ៏តានតឹងបំផុត ដោយធ្វើគណកម្មការពិបានឲ្យពិន្ទុយ៉ាងខ្លាំង ខណ:អ្នកទាំងពីរ វាយគ្នាទៅវិញទៅមក ចំគោលដៅច្រើនដូចគ្នា។

សូមបញ្ជាក់ថា វគ្គផ្តាច់ព្រ័ត្រ TV5 BOXING KNOCK OUT SERIES (K-Cement) នឹងត្រូវធ្វើនាថ្ងៃទី២៦ សប្តាហ៍ក្រោយ រវាងកីឡាករវ័យក្មេង លន បញ្ញា នឹងកីឡាករ ធន មករា ដើម្បីស្វែងរកម្ចាស់ទឹក ៤ ពាន់ដុល្លាអាមេរិក រួមជាមួយពានផងនោះ៕

ធា​ រិទ្ធី(ក្រហម) Vs សយ សី(ខៀវ) សួង សុវណ្ណថា(ក្រហម) Vs លាប សំណាង(ខៀវ)

មតិយោបល់