កាលពីថ្ងៃទី ០៩ខែមិថុនាកន្លងទៅនេះ អង្គការសុខភាព Pan American Health Organization ហៅកាត់ថា (PAHO) បានប្រកាសថា ជំងឺគ្រុនស្វិតដៃជើង បានកើតឡើងសារជាថ្មីទៀតហើយនៅក្នុងប្រទេស វេណេហ្ស៊ុយអេឡា ក្រោយពេលលុបបំបាត់អស់រយៈពេលជិត ៣០ឆ្នាំ។
អង្កការ PAHO បានរាយការណ៍ថា ករណីនេះត្រូវបានគេរកឃើញនៅក្នុងរដ្ឋ Delta Amacuro ព្រោះកុមារភាគច្រើនមិនបានទទួលថ្នាំបង្ការ ឬទទួលថ្នាំបង្ការកម្រិតទាបបំផុត។
លោក Jose Felix Oletta ជាអតីតមន្ត្រីសុខាភិបាលបាននិយាយថា ជំងឺគ្រុនស្វិតដៃជើង កើតឡើងនៅប្រទេស វេណេស៊ុយអេឡា ដំបូងបំផុតក្នុងឆ្នាំ ១៩៨៩។ អ្នកដែលងាយទទួលរងពីវីរុសនេះខ្លាំងបំផុត គឺអ្នកដែលកង្វះអាហារូបត្ថម្ភ និងមិនបានចាក់ថ្នាំបង្ការ ដូចជានៅក្នុងរដ្ឋ Delta Amacuro។
អង្គការ PAHO ក៏បានបញ្ជាក់ផងដែរថា ប្រទេសវេណេស៊ុយអេឡា កំពុងតែប្រឈមនឹងគ្រោះថ្នាក់ដោយសារតែការផ្ទុះឡើងជាថ្មីនៃជំងឺគ្រុនស្វិតដៃជើង។ កាលពីឆ្នាំទៅប្រទេសនេះ មានជំងឺគ្រុនស្វិតដៃជើង ១,៤២៧ករណី ហើយក្នុងនោះបានស្លាប់បាត់បង់ជីវិត ៣៥នាក់៕
ដកស្រង់ពី៖ soha
មតិយោបល់