ព័ត៌មានសុខភាព

ចេះតែញ៉ាំ តែមិនដឹងថាបាយដំណើបខ្មៅ អាចការពារជំងឺច្រើនមុខសោះ!

មានមនុស្សជាច្រើនចូលចិត្តទទួលទានបានដំណើបខ្មៅ ហើយអ្នកខ្លះទៀតមិនចូលចិត្តទាល់តែសោះ ដោយសារតែចំណង់ចំណូលចិត្តខុសៗគ្នា។ ក៏ប៉ុន្តែមានរឿងមួយដែលពួកគេមិនទាន់ដឹងសោះ គឺបាយដំណើយខ្មៅ មិនត្រឹមតែជាអាហារដ៏ខ្លាញ់ពិសារប៉ុណ្ណោះទេ វាថែមទាំងផ្តល់អត្ថប្រយោជន៍លើសលប់សម្រាប់សុខភាព។

បើយោងតាមគេទំព័រ rak sukapap បានចុះផ្សាយថា បាយដំណើបខ្មៅ មានផ្ទុកសារធាតុចិញ្ចឹមជាច្រើន ដែលអាចជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំឲ្យកាន់តែរឹងមាំ និងកាត់បន្ថយជំងឺរាំរ៉ៃមួយចំនួន។ ជាពិសេសជំងឺដែលផ្សារភ្ជាប់នឹងវ័យចំណាស់ ដូចជា ជំងឺមហារីក ជំងឺបេះដូង ខ្វិន សម្ពាធឈាម កូឡេស្តេរ៉ុល ឈឺក្បាលប្រកាំង ឈឺកន្លាក់ ភាពតានតឹង គេងមិនលក់ ឈឺចាប់ពេលអស់រដូវ និងបញ្ហាគ្មានកូនសម្រាប់បុរស។

លើសពីនេះទៅទៀត បាយដំណើបខ្មៅ មានសមត្ថភាពទប់ទល់នឹងអុកស៊ីតកម្ម រំញោចអ័រម៉ូន ដែលធ្វើឲ្យរាងកាយមានសមត្ថភាពកសាងប្រព័ន្ធភាពស៊ាំប្រឆាំងនឹងជំងឺផ្សេងៗបាន។

ការស្រាវជ្រាវបានបង្ហាញថា បាយដំណើបខ្មៅ មានផ្ទុកសារធាតុ anthocyanin ដែលអាចកាត់បន្ថយបញ្ហាសរសៃឈាមបេះដូង ចំពោះមនុស្សស្រីវ័យកណ្តោល ដែលមានអាយុចាប់ពី ២៥ដល់៤២ឆ្នាំ៕

មតិយោបល់