ព័ត៌មានសុខភាព

រោគសញ្ញា៤យ៉ាងនៃជំងឺមហារីកដៃស្បូន ដែលស្ត្រីគ្រប់រូបត្រូវតែដឹង!

ជំងឺមហារីកដៃស្បូន កើតឡើងនៅពេលកោសិកានៃដៃស្បូនបានកកើតទៅជាដុំសាច់មួយដ៏កាចសាហាវ។ ជំងឺនេះ​បានសម្លាប់​មនុស្សស្រី​អស់ជាច្រើន​មកហើយ ហើយត្រូវបានគេដាក់រហ័សនាមថា ឃាតករលាក់មុខ ព្រោះវាមិនងាយបង្ហាញពីរោគសញ្ញា និងពិបាកក្នុងការពិនិត្យណាស់។ យ៉ាងណាមិញ បើតាមគេហទំព័រ naturalmedicinebox បានបង្ហាញថា ស្រីៗគួរតែយល់ឲ្យច្បាស់ពីរោគសញ្ញាទាំង៤យ៉ាងនេះ៖

១.ឧស្សាហ៍ហើមពោះ
ប្រសិនបើអ្នកមានអាការហើមពោះ ជាញឹកញាប់ ហើយពេលដែលហើមម្តងៗ មានរយៈពេលយូរជាង ៣សប្តាហ៍ នោះអ្នកអាចនឹងមានដុំសាច់មហារីក កំពុងតែដុះនៅលើដៃស្បូនរបស់អ្នកហើយ។

២.ឈឺត្រគាក និងផ្នែកក្រោមពោះ
ការឈឺចាប់អំឡុងពេលមករដូវ ជារឿងធម្មតាទេ ប៉ុន្តែប្រសិនបើការឈឺ ត្រគាក និងឈឺផ្នែកក្រោមពោះ មានរយៈពេលយូរជាង៣សប្តាហ៍ វាក៏អាចជារោគសញ្ញានៃជំងឺមហារីកដៃស្បូនដែរ។ ជាពិសេសស្ត្រីវ័យចំណាស់ដែលអស់រដូវ ត្រូវតែមានការប្រុងប្រយត្នឲ្យបានខ្ពស់ចំពោះរោគសញ្ញាបែបនេះ។

៣.បាត់បង់ចំណង់អាហារ
ការថយចុះនៃចំណង់អាហារ ឬញ៉ាំអាហារតិចក៏មានអារម្មណ៍ឆាប់ឆ្អែតដែរនោះ បង្ហាញថាអ្នកមានបញ្ហាក្រពះ។ ប៉ុន្តែប្រសិនអ្នកមានអាការបែបនេះយូរជាង៣សប្តាហ៍ វាគឺជារោគសញ្ញានៃជំងឺមហារីកដៃស្បូន។

៤.នោមញឹក
នៅពេលដែលអ្នកចាប់អារម្មណ៍ថា ខ្លួនឧស្សាហ៍ទៅបន្ទប់ទឹកដើម្បីបត់ជើងតូច ទោះបីជាអ្នកមិនសូវបានផឹកទឹកក៏ដោយ ទាំងនេះអាចជារោគសញ្ញានៃជំងឺមហារីកដៃស្បូន ព្រោះជំងឺនេះបានធ្វើឲ្យអ្នកមិនអាចទប់នោមបាន។

ប្រសិនបើមានរោគសញ្ញាងទាំង៤យ៉ាង ដូចដែលបានរៀបរាប់ខាងនេះ លោកអ្នកគួរតែប្រញាប់ទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យមើលឲ្យបានច្បាស់៕

មតិយោបល់