ព័ត៌មានសុខភាព

ទទួទានអាហារមួយប្រភេទនេះរាល់ថ្ងៃ សរសៃឈាមនឹងលាងស្អាតល្អ គ្មានខ្លាញ់ឡើយ

ខ្លាញ់ក្នុងសរសៃឈាម គឺជាមូលហេតុមួយ ក្នុងចំណោមមូលហេតុជាច្រើន ដែលបង្កឲ្យកើតជំងឺសរសៃឈាមបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងគំរាមកំហែងដល់សុខភាពធ្ងន់ធ្ងរ។ ដូច្នេះ ការទទួលទានអាហារដើម្បីបង្ការខ្លាញ់ក្នុងសរសៃឈាម គឺជាអ្វីដែលអ្នកគួរធ្វើជាចាំបាច់។

បើយោងតាមអ្នកជំនាញប្រទេសចិន បានបង្ហាញថា អ្នកដែលមានខ្លាញ់ក្នុងខ្លួនច្រើន ឬអ្នកដែលមានសុខភាពល្អ ដែលចង់ការពារខ្លាញ់ក្នុងសរសៃឈាម ក្រៅពីធ្វើលំហាត់ប្រាណ គួរតែយកចិត្តទុកដាក់ពិសេសចំពោះរបបអាហារប្រចាំថ្ងៃ។

ក្នុងចំណោមអាហារជាច្រើន សណ្តែកដី ត្រូវបានគេចាត់ទុកជាឱថស ដ៏ល្អបំផុតក្នុងការលើកកម្ពស់សុខភាព និងជាអាហារបំប៉ន ព្រោះវាមានផ្ទុកសារធាតុ Resveratrol ដែលមានប្រសិទ្ធភាពក្នុងការទប់ស្តាប់ការប៉ះពាល់អុកស៊ីតកម្ម ធ្វើឲ្យឈាមរត់បានល្អ និងកាត់បន្ថយការប្រមូលផ្តុំនៃប្លាកែត។

កាន់តែពិសេសជាងនេះទៅទៀត អាស៊ីតខ្លាញ់ឆ្អែតនៅក្នុងសណ្តែកដី អាចឲ្យសរសៃឈាមធ្វើការបត់បែនបានល្អ ការពារមិនឲ្យខ្លាញ់តោងជាប់តាមសរសៃឈាម និងសម្អាតខ្លាញ់ដែលប្រមូលផ្តុំនៅតាមជញ្ជាំងនៃសរសៃឈាម។

ហេតុនេះហើយ ទើបអ្នកជំនាញបានផ្តល់អនុសាសន៍ឲ្យមនុស្សគ្រប់រូបព្យាយាមបន្ថែមសណ្តែកដី ទៅក្នុងរបបអាហារជាប្រចាំ៕

មតិយោបល់