ម្នាស់ គឺជាផ្លែឈើមួយប្រភេទដែលមានរស់ជាតិផ្អែមឆ្ងាញ់ ហើយមានអត្ថប្រយោជន៍ច្រើនណាស់សម្រាប់សុខភាពមនុស្សទូទៅ។ ក៏ប៉ុន្តែសម្រាប់ស្ត្រីមានផ្ទៃពោះវិញ តើអាចទទួលទានបានទេ?
បច្ចុប្បន្នេះ មានមនុស្សមួយចំនួនជឿថា ការទទួលទានទឹកម្នាស់អំឡុងពេលមានផ្ទៃពោះអាចបណ្តោលឲ្យរលូតកូន។ ក្នុងន័យនេះលោកសាស្ត្រាចារ្យ Nguyen Xuan Ninh បានមានប្រសាសន៍ថា ម្នាស់ មានផ្ទុកសារធាតុម្យ៉ាងដែលគេហៅថា bromelain អាចបណ្តោលឲ្យស្បូនចុះខ្សោយ និងបង្កឲ្យរលូតកូនបាន។ តែទោះជាយ៉ាងណា មិនមានការស្រាវជ្រាវណាមួយបង្ហាញពីការបរិភោគទឹកម្នាស់ អាចបណ្តោលឲ្យរលូតកូននោះទេ។
បរិមាណនៃសារធាតុ bromelain តិចតួចមិនអាចប៉ះពាល់ដល់ការមានផ្ទៃពោះនោះឡើយ។ ការពិតសារធាតុ bromelain មានឥទ្ធិលទៅលើទារកក្នុងផ្ទៃ លុះត្រាតែអ្នកម្តាយទទួលទានម្នាស់ចាប់ពី ៧ ទៅ ១០ផ្លែក្នុងពេលតែមួយ ប៉ុន្តែរឿងនេះមិនអាចទៅរួចឡើយ ព្រោះអ្នកណាក៏មិនអាចញ៉ាំបានច្រើនដល់ថ្នាក់ហ្នឹងដែរ។
ទោះជាយ៉ាងណាក្តី អ្នកមិនត្រូវញ៉ាំ ឬទទួលទានទឹកម្នាស់ច្រើនពេកនោះទេ ជាពិសេសអំឡុងពេល ៣ខែដំបូងនៃការមានផ្ទៃពោះ ហើយប្រសិនបើអ្នកចាញ់កូន គឺត្រូវកំណត់ការទទួលទានទឹកម្នាស់ឲ្យបានត្រឹមត្រូវ៕
ដកស្រង់ពី៖ soha
មតិយោបល់