ព័ត៌មានជាតិ

ស្រីស្រស់ជិះម៉ូតូ ទៅបុកគូទក្រោយរថយន្តមួយគ្រឿង របួសធ្ងន់ ២នាក់

កោះកុង: នៅវេលាម៉ោង ៤ និង២០ នាទីទៀបភ្លឺឈានចូលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូបុក និងរថយន្តពីក្រោយ បណ្តាលឲ្យរបួសធ្ងន់ស្រី២ នាក់ (ភាគីខាងម៉ូតូ) នៅចំណុចរង្វង់មូលស្រីរែកកញ្ជើរ ស្ថិតក្នុងភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ជនរងគ្រោះទី១.ឈ្មោះ ចេង កីរ៉ា ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិ៣ សង្កាត់ស្មាច់មានជ័យ របួសបាក់ភ្លៅខាងឆ្វេង
និងបែកមាត់ និងទី២.ឈ្មោះ យិន អុសារ ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិ៣សង្កាត់ ស្មាច់មានជ័យ របួសបាក់ភ្លៅខាងឆ្វេង និងបែកចុងចិញ្ចើមខាងឆ្វេង។

ចំណែកភាគីខាងរថយន្ត រត់គេចខ្លួនបាត់ បច្ចុប្បន្នជនរងគ្រោះ កំពុងសំរាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត រីឯរថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សារទុក នៅអធិការដ្ឋានក្រុង ដើម្បីស្រាវជ្រាវរកម្ចាស់រថយន្ត មកធ្វើការដោះស្រាយ៕

មតិយោបល់