ជំងឺមហារីកសួត មានអត្រាមរណៈភាពខ្ពស់បំផុត ក្នុងចំណោមជំងឺមហារីកទាំងអស់ ជាពិសេសស្ត្រីប្រឈមនឹងការស្លាប់ច្រើនជាងបុរស។
តាមការស្ទង់មតិចុងក្រោយបំផុត នៅក្នុងប្រទេសចិន បានរកឃើញថា ក្នុងករណីជំងឺមហារីកទាំងអស់ អ្នកស្លាប់ដោយសារជំងឺមហារីកសួត ជារៀងរាល់ឆ្នាំមានប្រហែលជា ១ភាគ៤។ ក្នុងចំណោមនោះ នៅខែត្តក្វាងចូវ មានអត្រានៃការស្លាប់ដោយសារជំងឺបេះខ្ពស់ជាងគេបំផុត។
ក្រុមអ្នកជំនាញបាននិយាយថា ការរីករាលដាលនៃជំងឺមហារីកសួត នៅក្នុងក្រុមមហារីក គឺខ្ពស់ណាស់ ជាពិសេសករណីមហារីកសួតចំពោះស្ត្រីកើនឡើងឈរនៅលំដាប់លេខ១។
អ្នកឯកទេសបានបង្ហាញថា ជំងឺមហារីកសួតអាចគ្រប់គ្រងបាន ប្រសិនបើអ្នករកឃើញរោគសញ្ញាដំបូងរបស់វា ប៉ុន្តែប្រសិនបើអ្នកធ្វើរោគវិនិច្ឆ័យយឺតពេល អត្រានៃការរស់រាន្តមានជីវិតគឺតិចណាស់។ ដូច្នេះ បើឃើញរោគសញ្ញាមួយចំនួនដូចខាងក្រោមនេះ អ្នកគួរតែប្រញាប់ធ្វើការព្យាបាលភ្លាម។
រោគសញ្ញាទូទៅនៃជំងឺមហារីកសួត៖
- ក្អករ៉ាំរ៉ៃ
- ក្អកធ្លាក់ឈាម
- ដង្ហើមខ្លី
- ឈឺដើមទ្រូង
- ជំងឺហឺត
- ស្រកទម្ងន់ដោយមិនដឹងមូលហេតុ
- បាត់បង់ចំណង់អាហារ។
មនុស្សដែលមានហានិភ័យខ្ពស់នៃជំងឺនេះ គឺអ្នកដែលមានប្រវត្តិគ្រួសារកើតជំងឺមហារីកសួត ហេតុនេះពួកគេគួរតែពិនិត្យរកមើលជំងឺប្រភេទនេះជារៀងរាល់ឆ្នាំ៕
ដកស្រង់ពី៖ soha
មតិយោបល់