ព័ត៌មានសុខភាព

៥ចំណុចត្រូវជៀសវាងឲ្យបានក្នុងអំឡុងពេលបំបៅដោះកូន

ការទទួលទានរបបអាហារបានត្រឹមត្រូវ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាអាចជួយដល់ការផលិលទឹកដោះ និងសម្បូរសារធាតុចិញ្ចឹមដែលទារកត្រូវការជាចាំបាច់ដើម្បីលូតលាស់។ ប៉ុន្តែ ក្នុងអំឡុងពេលបំបៅដោះ អ្នកម្តាយគ្រប់រូបគួរតែប្រុងប្រយ័ត្នចំពោះអាហារមួយចំនួនផងដែរ បើមិនដូច្នោះទេ ទារកច្បាស់ជាគ្មានទឹកដោះបៅមិនបានគ្រប់គ្រាន់ ឬមានផលប៉ះពាល់ផ្សេងៗទៀត។ មូលហេតុនេះហើយទើបអ្នកជំនាញ បានផ្តល់អនុសាសន៍ឲ្យអ្នកម្តាយទាំងឡាយជៀសវាងទង្វើ៥ចំណុចនេះឲ្យបាន៖

ប្រើថ្នាំពន្យាកំណើត
នៅក្នុងអំឡុងពេលបំបៅដោះកូន ស្ត្រីទាំងឡាយកុំប្រើប្រាស់ថ្នាំគ្រាប់ពន្យាកំណើតឲ្យសោះ ព្រោះវាអាចបណ្តោលឲ្យរាងរាំដល់ការផលិតទឹកដោះ។ ដូច្នេះ ប្រើសិនបើអ្នកមានគម្រោងចង់ពន្យាកំណើត គួរតែពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីរកវិធីសាស្ត្រណាដែលល្អជាងនេះ។

ការទទួលទានគ្រឿងស្រវឹង
បើទោះបីជាគ្រូពេទ្យមិនបានហាមប្រាមមិនឲ្យទទួលទានគ្រឿងស្រវឹង ក្នុងដំណាក់កាលបំបៅដោះកូនក៏ដោយ អ្នកម្តាយគ្រប់រូបគួរតែប្រុងប្រយ័ត្នចំពោះសុវត្ថិភាពទារក។ ព្រោះជាតិអាល់កុលនៅក្នុងគ្រឿងស្រវឹង នឹងជ្រាបចូលទៅក្នុងឈាមរបស់អ្នកម្តាយ ហើយអាចបញ្ចូនបន្តទៅកាន់ទារកដោយផ្ទាល់តាមរយៈទឹកដោះ។ ដូច្នេះ ហានិភ័យផ្សេងៗនឹងកើតមានឡើងចំពោះទារក។

ទទួលទានជាតិកាហ្វេអ៊ីនច្រើនពេក
ការជៀសវាងជាតិកាហ្វេអ៊ីននៅក្នុងអំឡុងពេលបំបៅដោះកូន គឺជារឿងដ៏ល្អប្រសើរបំផុត ឬអ្នកអាចកំណត់ការទទួលទានកាហ្វេត្រឹមតែ១ពែង ក្នុងមួយថ្ងៃប្រសិនបើអ្នកមិនអាចរស់ដោយគ្មានកាហ្វេបាន។ អ្នកត្រូវដឹងថា ការទទួលទានជាតិកាហ្វេអ៊ីនលើសកម្រិត មិនត្រឹមតែទារកទេដែលរងនូវផលប៉ះពាល់ធ្ងន់ធ្ងរ សូម្បីតែអ្នកម្តាយក៏ដូចគ្នាដែរ។

ទទួលទានទឹកមិនបានគ្រប់គ្រាន់
ការផលិតទឹកដោះរបស់អ្នកម្តាយអាចចុះថយបន្តិចម្តងៗ ប្រសិនបើអ្នកមិនបានទទួលទានទឹកគ្រប់គ្រាន់ទេនោះ។ ដូច្នេះ អ្នកត្រូវព្យាបាលទទួលទានទឹកឲ្យបានញឹកញាប់ ហើយច្រើនតាមដែលអាចធ្វើទៅបានជារៀងរាល់ថ្ងៃ។

ជៀសវាងញ៉ាំអាហារស្រកទម្ងន់
អ្នកអាចចាប់ផ្តើមទទួលទានអាហារសម្រកទម្ងន់នៅពេលក្រោយ ក៏ប៉ុន្តែអ្នកមិនត្រូវទទួលទានក្នុងដំណាក់កាលបំបៅដោះកូននោះឡើយ។ ដោយសារតែការស្រក់ទម្ងន់នៅពេលនេះ អាចបណ្តោលប៉ះពាល់ដល់ការផលិតទឹកដោះ និងប៉ះពាល់ដល់សុខភាពថែមទៀត។ អ្នកត្រូវចាំថា ការបំបៅដោះកូនដោយទឹកដោះ ក៏អាចដុតបំផ្លាញកាឡូរីក្នុងខ្លួនបានដែរ ប្រសិនបើអ្នកញ៉ាំអាហារបានត្រឹមត្រូវ៕

ប្រភពៈ boldsky

មតិយោបល់