យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា បរិមាណទឹកភ្លៀងដែលបានធ្លាក់ជោកជាំជាប់ៗ គ្នានៅតំបន់ផ្ទៃរងទឹកភ្លៀងរបស់ស្ទឹងសែន ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ បានធ្វើឲ្យស្ថានភាពទឹកនៅតាមដងស្ទឹងសែន មានការជន់ឡើងខ្លាំង ។
គិតត្រឹមម៉ោង ៧ ព្រឹក ថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០១៨ នេះ ៖
– ទឹកស្ទឹងសែនក្នុងខេត្តព្រះវិហារ មានកម្ពស់ ៨,១២ ម៉ែត្រ (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១១,៥០ ម៉ែត្រ) ។
– ទឹកស្ទឹងសែនក្នុងខេត្តកំពង់ធំ មានកម្ពស់ ១២,២៤ ម៉ែត្រ (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១៣,៥០ ម៉ែត្រ)៕
មតិយោបល់