ព័ត៌មានសុខភាព

គួរឲ្យខ្លាចអញ្ចឹងតើ ទើបអ្នកជំនាញឲ្យប្រុងប្រយ័ត្ននៅពេលឆ្កែខាំ!

មិនចាំបាច់ធ្វើការស្រាវជ្រាវនោះទេ គ្រាន់តែអ្នកវិទ្យាសាស្ត្រសង្កេតមើលមាត់របស់សត្វចិញ្ចឹមក៏ឃើញពីភាពកខ្វក់ដ៏គួរឲ្យខ្ពើមដែរ។ លោកវេជ្ជបណ្ឌិត Mary Beth Leininger បាននិយាយថា ទឹកមាត់សត្វឆ្កែ ឬឆ្មា មានផ្ទុកមេរោគផ្សិត និងបាក់តេរីរាប់មិនអស់ ដែលអាចបង្កគ្រោះថ្នាក់យ៉ាងខ្លាំង ប្រសិនបើវាខាំត្រូវ។

លោកវេជ្ជបណ្ឌិត Maxim D. Horwitz ជាអ្នកជំនាញផ្នែកវះកាត់ និងពិគ្រោះយោបល់ នៅឯមន្ទីរពេទ្យក្នុងទីក្រុងឡុងដ៍ បាននិយាយថា «ករណីមួយចំនួន នៅពេលដែលសត្វឆ្កែ ឬឆ្មា ខាំដៃ ឬជើងមិនអាចបត់បែនបានទេ ដោយសារតែសន្លាក់ត្រូវបំផ្លាញក្នុងរយៈពេលខ្លីត្រឹមតែ ២៤ម៉ោងប៉ុណ្ណោះ»។

សូមចាំថា ធ្មេញរបស់សត្វឆ្កែ ឬឆ្មា មុតស្រួចខ្លាំងណាស់ ដែលអាចធ្វើឲ្យរាងកាយរបស់យើងរងរបួសបានយ៉ាងងាយ។ ការមុតរបួសដោយសារតែសត្វទាំងនេះខាំ អាចបណ្តោលឲ្យបាក់តេរីជ្រៀតចូលនៅក្នុងជាលិកា ដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់កោសិកានៅតំបន់ដែលរបួស។ ជាពិសេសសម្រាប់អ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយ អ្នកដែលមានប្រវត្តិកើតជំងឺទឹកនោមផ្អែម… គ្រាន់តែត្រូវរបួសតិចតួចក៏អាចបណ្តោលឲ្យកើតជំងឺដែរ។

ការបង្ករោគនៅលើមុខរបួសអាចបណ្តោលឲ្យមានការរលាកខួរឆ្អឹង(រលាកឆ្អឹង) រលាកស្រទាប់សាច់ដុំ(រលាកភ្នាសបេះដូង) ឬជំងឺរលាកស្រោមខួរ។ អ្នកត្រូវដឹងថាបាក់តេរី Pasteurella multocida មានសមត្ថភាពក្នុងការវិវត្តនៅក្រោមស្បែក ដែលអាចរីករាលដាលនៅទូទាំងប្រព័ន្ធ lymphatic(ជាផ្នែកមួយដ៏សំខាន់នៃប្រព័ន្ធឈាមរត់ និងប្រព័ន្ធភាពស៊ាំ) ហើយក្នុងករណីកម្រអាចបណ្តោលឲ្យស្លាប់បាន។

ដូច្នេះហើយ នៅពេលដែលសត្វឆ្កែ ឬឆ្មា ខាំអ្នកមិនត្រូវបណ្តែតបណ្តោលទុកយូរនោះទេ គឺត្រូវប្រញាប់ធ្វើការព្យាបាល ឬចាក់ថ្នាំឲ្យបានត្រឹមត្រូវ៕

ប្រភព៖ soha

មតិយោបល់