ទឹកនោមផ្អែម គឺជាជំងឺមួយប្រភេទដែលកំពុងតែកើតឡើងយ៉ាងខ្លាំងនៅទូទាំងពិភពលោក ហើយអ្នកដែលកើតជំងឺនេះមានសង្ឈឹមអាចជាសះស្បើយតិចណាស់ លុះត្រាតែរកឃើញរោគសញ្ញាដំបូង។ មូលហេតុចម្បងដែលបណ្តោលឲ្យកើតមានជំងឺទឹកនោមផ្អែម ដោយសារតែទម្លាប់រស់នៅប្រចាំថ្ងៃ និងការទទួលទានរបបអាហារមិនល្អ។
ខាងក្រោមនេះ ជាអាហារ ៣ប្រភេទដែលអ្នកជំងឺទឹកនោមផ្អែម គួរតែជៀសវាងឲ្យឆ្ងាយ ដើម្បីកាត់បន្ថយផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ៖
ស្ករចម្រាញ់
ស្ករសម្រាញ់ ត្រូវបានគេរកឃើញនៅក្នុងអាហារធម្មជាតិដូចជាស្ករអំពៅ ជាដើម វាមានផ្ទុកជាតិស្ករក្លុយកូសច្រើន។ នៅពេលដែលអ្នកទទួលទានស្ករប្រភេទនេះ ច្រើនពេក វានឹងធ្វើឲ្យរាំងស្ទះសរសៃឈាម ឡើងជាតិស្ករក្នុងឈាម ដែលបង្កឲ្យកើតមានបញ្ហាសុខភាពផ្សេងៗ។ ជាពិសេស អ្នកជំងឺទឹកនោមផ្អែម គួរតែជៀសវាងឲ្យឆ្ងាយ ដើម្បីគេចចេញពីផលលំបាកកាន់តែធ្ងន់ធ្ងរ។
អំបិល
រាងកាយរបស់យើងត្រូវការអំបិលបន្តិចបន្តួចប៉ុណ្ណោះ ដើម្បីរក្សារាងកាយ និងកោសិកាប្រសាទឲ្យមានសុខភាពល្អ។ អំបិលធម្មជាតិត្រូវបានគេរកឃើញនៅក្នុងបន្លែដូចជា ខ្ទឹមបារាំង ដំឡូងបារាំង ប៉េងប៉ោះ… គឺគ្រាប់គ្រាន់ដែលអាចជួយឲ្យយើងមានសុខភាពល្អ។
ក៏ប៉ុន្តែអ្នកមិនត្រូវបន្ថែមអំបិលទៅក្នុងអាហារច្រើនពេកនោះទេ ព្រោះវាអាចនាំឲ្យសម្ពាធឈាមកើនឡើង ដាក់បន្ទុកលើបេះដូង តម្រងនោម រលាកសន្លាក់ និងកើតជំងឺមហារីក។
ចំពោះអ្នកជំងឺទឹកនោមផ្អែម គួរតែកំណត់ការប្រើប្រាស់អំបិលតិចជាង ៥ក្រាមក្នុងមួយថ្ងៃបានហើយ បើពុំដូច្នោះទេ ជំងឺអាចមានសភាពកាន់តែធ្ងន់ធ្ងរ។ ក្រៅពីនេះ អ្នកត្រូវនៅឲ្យឆ្ងាយពីអាហារកែច្នៃដូចជានំភីហ្សា សាច់ក្រ ត្រីប្រឡាក់ ឬអាហារសម្រន់ផ្សេងទៀត ព្រោះវាមានផ្ទុកអំបិលខ្ពស់។
ទឹកដោះគោ
ទោះបីជាទឹកដោះគោ មានផ្ទុកសារធាតុរ៉ែដែលរាងកាយត្រូវការជាចាំបាច់ក៏ពិតមែន ប៉ុន្តែការសិក្សាជាច្រើននៅលើពិភពលោកបានរកឃើញថា ទឹកដោះគោមានទំនាក់ទំនងជាមួយនឹងជំងឺទឹកនោមផ្អែមប្រភេទទី១។ លើសពីនេះទឹកដោះគោ មានផ្ទុកជាតិខ្លាញ់ច្រើន ដែលអាចបណ្តោលឲ្យធាត់ និងមានជំងឺមេតាប៉ូលីស។
ដូច្នេះ អ្នកជំងឺទឹកនោមផ្អែម គួរតែកាត់បន្ថយ ឬជៀសវាងទឹកដោះគោ ដើម្បីជំងឺកាន់តែមានសភាពធ្ងន់ធ្ងរ៕
មតិយោបល់