ជំងឺមហារីកពោះវៀនធំ ត្រូវបានគេចាត់ទុកជាជំងឺលំដាប់ទី២ ដែលមានអត្រាកើនឡើងយ៉ាងខ្លាំងចំពោះមនុស្សវ័យក្មេង នៅក្នុងប្រទេស ចក្រភពអង់គ្លេស។
បើយោងតាមគេហទំព័រ Soha បានបង្ហាញថា មូលហេតុចម្បងដែលបណ្តោលឲ្យកើតជំងឺនេះ គឺការទទួលទានរបបអាហារគ្មានផាសុខភាព ទម្លាប់ជក់បារី និងកង្វះការធ្វើលំហាត់ប្រាណ។
ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញ អ្នកដែលកើតនៅក្នុងឆ្នាំ១៩៩០ មានហានិភ័យនៃជំងឺមហារីកពោះវៀនធំ ខ្ពស់ជាងអ្នកដែលកើតក្នុងអំឡុងឆ្នាំ ១៩៥០រហូតដល់ទៅ៤ដង។
បើតាមការស្រាវជ្រាវក្នុងឆ្នាំ ២០១៣ ជំងឺមហារីកពោះវៀនធំ និងរន្ធគូថមានរហូតដល់ទៅ ១០.៤០០ករណី ចំពោះមនុស្សដែលមានវ័យលើ ៤០ឆ្នាំ ហើយ ១២.៨០០ករណីផ្សេងទៀត ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញចំពោះមនុស្សដែលមានវ័យ ៥០ឆ្នាំ។
លោកបណ្ឌិត Rebecca Siegel មានប្រសាសន៍ថា (តួលេខទាំងនេះ ស្មើនឹងចំនួនសរុបនៃករណីជំងឺមហារីកមាត់ស្បូន ដូច្នេះស្ត្រីដែលមានវ័យ ២១ ទៅ ៦៥ឆ្នាំ ត្រូវឧស្សាហ៍ពិនិត្យតាមដានសុខភាពឲ្យបានត្រឹមត្រូវ)។
ការសិក្សាពីមុនបង្ហាញថា ការញ៉ាំសូកូឡា នំខេក ភេសជ្ជៈប៉ូវកម្លាំង ច្រើនពេកអាចបង្កើនហានិភ័យនៃការកើតជំងឺពោះវៀនធំ។ ចំណែកឯការទទួលទានសាច់ក្រហម សាក់ក្រក់ អាហារមានជាតិសរសៃទាប លើសទម្ងន់ ខ្ជិលហាត់ប្រាណ ផឹកស្រា និងជក់បារី ក៏បង្កើនហានិភ័យនៃការកើតជំងឺមហារីកពោះវៀនធំដែរ។
ដូច្នេះ ដើម្បីការពារជំងឺមហារីកពោះវៀនធំ អ្នកគួរតែកាត់បន្ថយ ឬជៀសវាងកត្តាទាំងប៉ុន្មាននៅខាងលើនេះឲ្យបាន៕
មតិយោបល់