ព័ត៌មានសុខភាព

បុរសៗគួរដឹង ៥ចំណុច បើចង់រួមភេទពេលប្រពន្ធមករដូវ

ការរួមភេទក្នុងកំឡុងពេលវដ្តរដូវគ្មានហេតុផលណាមួយមករារាំងបានឡើយ ប្រសិនបើដៃគូទាំងពីរព្រមព្រៀងគ្នា។ តែទោះជាយ៉ាងណា អ្នកត្រូវមានការប្រយ័ត្នជាមុន ពេលភរិយាកំពុងតែមករដូវ។

អ្នកជំនាញរោគស្ត្រីលោក Sangeeta Agarwal បានបង្ហាញពីវិធីសាស្ត្រជួយឲ្យការរួមភេទរបស់គូស្នេហ៍គ្រប់រូបកាន់តែមានក្តីសុខ បើទោះជាក្នុងពេលមករដូវក៏ដោយ។

ទ្រាប់កន្សែង ឬក្រណាត់
ការរួមភេទពេលមករដូវ អាចមានភាពកខ្វក់បន្តិច ហើយស្រោមពូកអាចនឹងប្រឡាក់ ប្រសិនបើអ្នកមិនបានទ្រាប់របស់អ្វីមួយខាងក្រោម។ ដូច្នេះអ្នកគួរទ្រាប់កន្សែង ឬក្រណាត់ក្រោមត្រគាករបស់ភរិយា មុនពេលប្រតិបត្តិការ។

សម្អាតខ្លួនក្រោយពេលរួមភេទ
អ្នកក៏ត្រូវត្រៀមក្រណាត់សើមក្តៅឧណ្ឌៗ ឬក្រដាសសើមដើម្បីលាងសម្អាតទ្វារមាសបន្ទាប់ពីរួមភេទរួច ដូច្នេះសារធាតុរាវមិនប្រឡាក់ពូកឡើយ។ ការទៅងូតទឹកភ្លាមក៏អាចជួយបានដែរ។

រក្សាអនាម័យ
ការរួមភេទក្នុងពេលមករដូវ ត្រឹមតែផ្តល់គ្រោះថ្នាក់ដល់ខ្លួនឯងនោះទេ តែភរិយារបស់អ្នកក៏អាចឆ្លងមេរោគផ្សិតផងដែរ។ ដូច្នេះត្រូវប្រាកដថា អ្នកលាងសម្អាតតំបន់ឯកជនរបស់អ្នកឲ្យបានស្អាតត្រឹមត្រូវជាមុនសិន មុននឹងបង្កាត់ភ្លើងស្នេហ៏។ អ្វីដែលសំខាន់ត្រូវលាងសម្អាតចុងអាអូនតូច ព្រោះប្រសិនបើអ្នកមិនបានលាងសម្អាតទេ វាអាចបង្កឲ្យកោសិកាស្បែកងាប់, ឆ្លងមេរោគ និងរមាស់។

កុំព្យាយាមសាកល្បងគ្រប់ក្បាច់
គូស្នេហ៏របស់អ្នកអាចគ្មានក្តីសុខជាមួយក្បាច់ទាំងអស់ ព្រោះក្បាច់មួយចំនួនអាចប៉ះពាល់ដល់កស្បូន ដូចជាក្បាច់មនុស្សស្រីជិះពីលើ អាចធ្វើឲ្យនាងគ្មានភាពសុខស្រួល និងឈឺចាប់ថែមទៀតផង។ដូច្នេះត្រូវប្រាកដថា អ្នកប្រើតែក្បាច់ដែលតម្រូវឲ្យនាងដេកលើគ្រែដូចជាក្បាច់អ្នកសម្រុកចូលពីលើ។ ការរួមភេទដោយប្រើក្បាច់មួយនេះក៏អាចជួយកាត់បន្ថយលំហូរឈាម និងភាពកខ្វក់ផងដែរ។

រួមភេទដោយប្រើរបស់ការពារ
ការរួមភេទក្នុងពេលមករដូវមិនមានសុវត្ថិភាពសម្រាប់អ្នកទាំងពីរឡើយ។ ការមានផ្ទៃពោះអាចនៅតែជាការព្រួយបារម្ភទោះបីជាក្នុងពេលមករដូវក៏ដោយ។ យល់ល្អ អ្នកត្រូវប្រើស្រោមអនាម័យជានិច្ច មិនថាពេលណាអ្នករួមភេទទេ៕

មតិយោបល់