ព័ត៌មានជាតិ

ប្លន់នៅស្រុកថាឡាបរិវ៉ាត់ យកលុយ និងគ្រឿងអលង្ការអស់រាប់ពាន់ដុល្លារ(វីដេអូ)

ស្ទឹងត្រែងៈ ប្លន់ប្រដាប់អាវុធបានកក្រើកឡើងវិញហើយ នៅខេត្តស្ទឹងត្រែង យកលុយនិងគ្រឿងអលង្ការអស់រាប់ពាន់ដុល្លារ ដោយក្រុមចោរមានគ្នា៤នាក់ បានធ្វើសកម្មភាពបាញ់ប្រហារ ម្ចាស់ផ្ទះវីង និងវាយយ៉ាងសន្ធប់ទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្លាយភ្លៅ និងបែកក្បាលហូរឈាមស្រោចខ្លួន កាលពីវេលាម៉ោងជាង១០យប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅចំនុចភូមិសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ប្រភពឲ្យដឹងថា ករណីខាងលើនេះ សមត្ថកិច្ចដាក់ការសង្ស័យថា ក្រុមចោរប្លន់នេះ វាស្រដៀងទៅនិងករណីប្លន់នៅខេត្តរតនគីរី ត្បូងឃ្មុំ និងប៉ៃលិន ដោយពួកគេប្រើប្រាស់អាវុធវែង១ដើម អាវុធខ្លី១ដើម និងដែងត្បែងមួយ៕

មតិយោបល់