យើងដឹងហើយថា មេជីវិតឈ្មោលពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការបង្កកំណើត ក៏ប៉ុន្តែប្រសិនបើអ្នកខ្សោយមេជីវិតឈ្មោល ការយកកូនច្បាស់ជាត្រូវបរាជ័យជាមិនខាន។ ដូច្នេះ ដើម្បីរក្សាមេជីវិតឈ្មោលឲ្យមានសុខភាពល្អ បុរសគ្រប់រូបគួរតែជៀសវាងទម្លាប់មួយចំនួន។
១.ដាក់ទូរសព្ទនៅក្នុងហោប៉ាវ
ការថយចុះនៃចំនួនមេជីវិតឈ្មោល គឺដោយសារតែកំដៅនៃទូរសព្ទដៃ និងរលកអេឡិត្រូម៉ាញ៉េទិក។ អ្នកវិទ្យាសាស្ត្របានពន្យល់ថា ពងស្វាសគួរតែរក្សាសីតុណ្ហភាពឲ្យទាបជាងរាងកាយ ១ ទៅ ២អង្សាសេ ហើយប្រសិនបើពងស្វាស រងឥទ្ធិពលពីរលកកំដៅ អាចប៉ះដល់ការផលិតមេជីវិតឈ្មោល។ ហេតុនេះ អ្នកមិនគួរដាក់ទូរសព្ទដៃនៅក្នុងហោប៉ាវឡើយ ហើយត្រូវទុកឲ្យឆ្ងាយពីខ្លួនក្នុងពេលគេង។
២.ជក់បារី និងផឹកស្រា
ការផឹកស្រាច្រើន ឬជក់បារីអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សមត្ថភាពនៃការផលិតមេជីវិតឈ្មោល។
ការសិក្សាបានបង្ហាញថា ការជក់បារីអាចបណ្តោលឲ្យខូច DNA របស់មេជីវិតឈ្មោល និងខូចទ្រង់ទ្រាយមេជីវិតឈ្មោល។ ទន្ទឹមនឹងនេះផងដែរ ការផឹកស្រា អាចបង្កឲ្យមានការប្រែប្រួលនៃអ័រម៉ូនមួយចំនួនចំពោះបុរស និងរាំងស្ទះដល់ការអភិវឌ្ឍមេជីវិតឈ្មោល។
ជាតិពុល នៅក្នុងជាតិអាល់កុល ត្រូវបានគេរកឃើញថា អាចសម្លាប់កោសិកាដែលផលិតមេជីវិតឈ្មោល ប៉ះពាល់ដល់ទំហំពងស្វាស និងភាពមិនប្រក្រតីមិនធម្មតានៃមេជីវិតឈ្មោល។ លើសពីនេះទៅទៀត ប្រសិនបើបុរសផឹកស្រាច្រើន អាចនាំឲ្យកើតជំងឺងាប់លិង្គ ហើយមិនអាចមានកូនបានឡើយ។
ក្រុមអ្នកជំនាញបាននិយាយទៀតថា ដើម្បីឲ្យមេជីវិតត្រឡប់មករកភាពធម្មតាវិញ លុះត្រាតែអ្នកឈប់ផឹកយ៉ាងហោចណាស់រយៈពេល ៣ខែ។
៣.ការងូតត្រាំទឹកក្តៅឧណ្ឌៗលើស ៣០នាទី
ទោះបីជាការត្រាំទឹកក្តៅឧណ្ឌៗ អាចជួយបំបាត់ការឈឺចាប់ និងបន្ធូរបន្ថយភាពតានតឹងក៏ពិតមែន ប៉ុន្តែប្រសិនបើអ្នកទម្លាប់បែបនេះរយៈពេលយូរ វាអាចមានផលប៉ះពាល់ដល់ការមានកូន និងសុខភាពរបស់បុរស។
អ្នកត្រូវដឹងថា កម្តៅជាកត្តាចម្បងដែលធ្វើឲ្យគុណភាព និងបរិមាណមេជីវិតឈ្មោលត្រូវថយចុះ។ ហេតុនេះ អ្នកគួរតែជៀសវាងងូតទឹកក្តៅដែលមានសីតុណ្ហភាពខ្ពស់ ឬត្រាំក្នុងទឹកក្តៅយូរពេក។
៤.អង្គុយលើម៉ូតូដែលទុកចោលក្រោមកម្តៅថ្ងៃ
កម្តៅដែលភាយចេញពីកែបម៉ូតូដែលទុកចោលហាលថ្ងៃ អាចបណ្តោលឲ្យប៉ះពាល់ដល់គុណភាព និងបរិមាណមេជីវិតឈ្មោល ប្រសិនបើអ្នកអង្គុយលើភ្លាមៗ។ ពងស្វាសត្រូវការសីតុណ្ហភាពទាបជាងរាងកាយ ក៏ប៉ុនតែប្រសិបើវាត្រូវរងនូវកម្តៅខ្ពស់ អាចបណ្តោលឲ្យអ្នកបាត់បង់ឱកាសនៃការមានកូន។
ដូច្នេះ មុននឹងជិះលើម៉ូតូដែលទុកចោលក្រោមកម្តៅថ្ងៃ អ្នកគួរតែប្រើកន្សែងទ្រាប់ ឬបណ្តើរចូលម្លប់ ដើម្បីឲ្យកែបចុះត្រជាក់សិន៕
ដកស្រង់ពី៖ soha
មតិយោបល់