ព័ត៌មានសុខភាព

អ្វីដែលគ្រប់គ្នានឹកស្មានមិនដល់ ក្រោយពេលលះបង់គ្រឿងស្រវឹង

គ្រឿងស្រវឹង គឺជាភេសជ្ជៈមួយប្រភេទដែលមានភាពពេញនិយមខ្លាំងបំផុតពីសំណាក់បងប្អូនខ្មែរយើង ក្នុងការជួបជុំគ្នា ឬមានកម្មវិធីផ្សេងៗ។
ការទទួលទានគ្រឿងស្រវឹងញឹកញាប់អាចបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាពដូចជា ជំងឺធាត់ ជំងឺបេះដូង កូលេស្តេរ៉ុលឡើងខ្ពស់ និងកើតជំងឺធ្លាក់ទឹកចិត្ត។ ក៏ប៉ុន្តែប្រសិនបើអ្នកឈប់ទទួលទានគ្រឿងស្រវឹងវិញនោះ តើមានរឿងអ្វីកើតឡើងចំពោះរាងកាយ? ខាងក្រោមនេះជារឿងនឹកស្មានមិនដល់នៅពេលអ្នកលះបង់គ្រឿងស្រវឹង៖

ស្រកទម្ងន់
ជាតិអាល់កុលមានផ្ទុកកាឡូរីខ្ពស់ និងមានសារធាតុចិញ្ចឹមទាប។ ការស្រាវជ្រាវមួយចំនួនបានបង្ហាញថា ការទទួលទានគ្រឿងស្រវឹងម្តងក្នុងមួយសប្តាហ៍ អាចបង្កើនហានិភ័យចំណង់អាហារ។ កត្តានេះហើយដែលអាចបណ្តោលឲ្យអ្នកឡើងទម្ងន់ ដូច្នេះការឈប់ទទួលទានគ្រឿងស្រវឹង អាចជួយសម្រកទម្ងន់បាន។

កូលេស្តេរ៉ុលទាប
បរិមាណនៃកាឡូរី ខ្លាញ់ និងម្សៅ ត្រូវបានគេរកឃើញនៅក្នុងគ្រឿងស្រវឹង ជាពិសេសស្រា និងស្រាបៀរមានកម្រិតខ្ពស់ណាស់។ នៅពេលដែលមនុស្សទទួលទានភេសជ្ជៈនេះញឹកញាប់ អាចនាំឲ្យកូលេស្តេរ៉ុលក្នុងសរសៃឈាមឡើងខ្ពស់ នាំឲ្យមានហានិភ័យកើតជំងឺសរសៃឈាម ។ ដូច្នេះ បើអ្នកឈប់ទទួលទានស្រា និងស្រាបៀរ អាចជួយកាត់បន្ថយកម្រិតកូលេស្តេរ៉ុលបាន។

សម្ពាធឈាមមានស្ថិរភាព
សមាសធាតុគីមី ដែលត្រូវបានគេរកឃើញនៅក្នុងជាតិអាល់កុល មានសក្តានុពលក្នុងការបង្កើនសម្ពាធឈាម។ ដូច្នេះ ការស្រូបជាតិអាល់កុលអាចធ្វើឲ្យសម្ពាធឈាមមានស្ថិរភាពបានយ៉ាងល្អ។

កែលម្អរកម្រិតថាមពល
ការប្រើប្រាស់គ្រឿងស្រវឹងហួសប្រមាណ ក្នុងរយៈពេលយូរអាចកាត់បន្ថយមេតាប៉ូលីស និងធ្វើឲ្យអ្នកអស់កម្លាំង។ ដូច្នេះការបោះបង់គ្រឿងស្រវឹងចោល អាចជួយបង្កើនកម្រតថាមពលរបស់អ្នកឡើងវិញ។

បង្កើនប្រព័ន្ធភាពស៊ាំ
ជាតិអាល់កុល អាចធ្វើឲ្យកោសិកានៃរាងកាយចុះខ្សោយ ព្រោះវាមានសារធាតុគីមីពុល ដែលអាចធ្វើឲ្យប្រព័ន្ធភាពស៊ាំទ្រុឌទ្រោម។ យកល្អអ្នកគួរតែឈប់ទទួលទានគ្រឿងស្រវឹង ដើម្បីឲ្យប្រព័ន្ធភាពស៊ាំមានសុខភាពល្អឡើងវិញ ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺផ្សេងៗ។

ជៀសផុតពីជំងឺធ្លាក់ទឹកចិត្ត
ដោយសារតែគ្រឿងស្រវឹងអាចបង្កឲ្យមានការប្រែប្រួលនៃសរសៃប្រសាទនៅក្នុងខួរក្បាល ហើយប្រសិនបើអ្នកទទួលទានទៀតទាត់អាចប្រឈមនឹងជំងឺធ្លាក់ទឹកចិត្ត។ ដូច្នេះ ការឈប់ទទួលទានគ្រឿងស្រវឹង អាចកាត់បន្ថយហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត និងជំងឺថប់អារម្មណ៍។

កាត់បន្ថយហានិភ័យនៃជំងឺមហារីក
បើយោងតាមការសិក្សាមួយដែលបានធ្វើឡើងដោយសមាគមន៍ជំងឺមហារីក អាមេរិក បានបង្ហាញថា ការទទួលទានគ្រឿងស្រវឹងញឹកញាប់ អាចបង្កឲ្យកើតមានកោសិកាមហារីក នៅក្នុងផ្នែកណាមួយនៃរាងកាយ។ ដូច្នេះការឈប់ទទួលទានគ្រឿងស្រវឹងអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីក ពោះវៀនធំ ថ្លើម និងក្រពេញប្រូស្តាត៕

មតិយោបល់