អំបិល ម្រេច និងក្រូចឆ្មារ សុទ្ធតែជាធាតុផ្សំដែលមានភាពចាំបាច់បំផុតសម្រាប់បន្ថែមរសជាតិអាហារឲ្យកាន់តែឈ្ងុយឆ្ងាញ់។ ក៏ប៉ុន្តែ អ្នកមានធ្លាប់គិតទេថា ក្រៅពីបង្កើនរសជាតិអាហារ តើធាតុផ្សំទាំងបីមុខនេះមានអត្ថប្រយោន៍អ្វីខ្លះទៀត? បើយោងតាមគេហទំព័រ rak sukapap បានចុះផ្សាយថា អំបិល ម្រេច និងក្រូឆ្មារ គឺជាឱសថសម្រាប់ព្យាបាលជំងឺ ល្អប្រសើរជាងការប្រើថ្នាំពេទ្យទៅទៀត។ ខាងក្រោមនេះ គឺជារបៀបប្រើប្រាស់ អំបិល ម្រេច និងក្រូចឆ្មារ សម្រាប់ព្យាបាលជំងឺផ្សេងៗ៖
ឈឺក
យកទឹកក្រូចឆ្មារកន្លះស្លាបព្រាកាហ្វេ ម្រេច និងអំបិល១ស្លាបព្រាកាហ្វេ លាយបញ្ចូលគ្នានៅក្នុងទឹកក្តៅឧណ្ឌៗ១កែវ។ បន្ទាប់មក ខ្ពុរមាត់ឲ្យចូលដល់បំពងក ៣ទៅ៤ដង ក្នុងមួយថ្ងៃ បញ្ហាឈឺបំពងក និងក្អក ច្បាស់ជាឆាប់បាត់។
សម្រកទម្ងន់
យកម្រេច ៤ស្លាបព្រាកាហ្វេ ទឹកក្រូចឆ្មារ ២ស្លាបព្រាកាហ្វេ ទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ លាយនៅក្នុងទឹកមួយកែវ ហើយកូរឲ្យរលាយចូលគ្នា។ ទទួលទានភេសជ្ជៈនេះ មួយថ្ងៃមួយកែវជាប្រចាំ វាអាចជួយរំលាយអាហារ និងជាតិខ្លាញ់នៅក្នុងរាងកាយយ៉ាងឆាប់រហ័ស។
ក្អួតចង្អោរ
យកទឹកក្រូចឆ្មារ ១ស្លាបព្រាកាហ្វេ និងម្រេច១ស្លាបព្រាកាហ្វេទៅលាយនៅក្នុងទឹកក្តៅឧណ្ឌៗមួយកែវ។ សូមទទួលទានភ្លាមៗ អាការក្អួតចង្អោរ នឹងធូរស្រាលឡើងវិញ ហើយវិធីមួយនេះក៏អាចកាត់បន្ថយបញ្ហាឈឺពោះផងដែរ។
ព្យាបាលជំងឺផ្តាសាយ
ច្របាច់ក្រូចឆ្មារមួយចំហៀង ចូលទៅក្នុងទឹកក្តៅឧណ្ឌៗមួយកែវ ទទួលទានជារៀងរាល់ព្រឹក អាការផ្តាសាយនឹងឆាប់ជាសះស្បើយ។
បញ្ឈប់បញ្ហាហូរឈាមតាមច្រមុះ
ដាក់ត្រាំសំឡីទៅក្នុងទឹកក្រូចឆ្មារ ហើយយកមកបន្តក់ក្នុងរន្ធច្រមុះដែលហូរឈាម។ បន្ទាប់មកអោនក្បាលទៅមុខបន្តិច ដើម្បីកុំឲ្យឈាមធ្លាក់ចូលទៅក្នុងបំពងក។ ធ្វើបែបនេះ បញ្ហាហូរឈាមនឹងបញ្ឈប់ភ្លាមៗ ហើយអាចបង្ការមិនឲ្យកើតមានអាការក្អួតឡើយ៕
មតិយោបល់