អ្នកជំនាញបាននិយាយថា ម្ចាស់រយន្តគួរតែមានការប្រុងប្រយ័ត្នឲ្យមែនទែន ប្រសិនបើអ្នកទុករថយន្តចោលក្រោមម្លប់ដោយបិទបង្អួចជិតទាំងអស់ ព្រោះវាអាចប្រមូលផ្តុំឧស្ម័នបង់ហ្សែន (benzene) ចាប់ពី ៤០០ ទៅ ៨០០ មីលីក្រាម។ ប៉ុន្តែប្រសិនបើអ្នកទុករថយន្តចោលក្រោមពន្លឺថ្ងៃ ឧស្ម័នបង់ហ្សែន (benzene) នឹងកើតដល់ ២០០០ ទៅ ៤០០០ មីលីក្រាមឯណោះ។
នៅពេលដែលអ្នកស្រូបយកឧស្ម័ននេះចូលទៅក្នុងខ្លួនកាន់តែច្រើន វានឹងបង្កឲ្យមានបញ្ហាដល់មុខងារថ្លើម, តម្រងនោម ហើយសូម្បីតែជាលិកាឆ្អឹងក៏រងនូវផលប៉ះពាល់ផងដែរ។
ដូច្នេះហើយ មុនពេលអ្នកចាប់ផ្តើមបើកម៉ាស៊ីនត្រជាក់ ឬចូលទៅក្នុងរថយន្ត គួរតែបើបង្អួចចំហឲ្យបាន ២ ទៅ ៣ នាទីជាមុនសិន ដើម្បីឲ្យឧស្ម័នពុលទាំងនេះហើរចេញក្រៅ៕
មតិយោបល់