ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

វ៉ាន់ នីឡា និងសិល្បករ បង្ហាញខ្លួនប្រគល់ញត្តិរសៀលនេះ

ភ្នំពេញ: ដូចការគ្រោងទុក វ៉ាន់ នីឡា និងបងប្រុសខ្លួន គឺលោក សុខ ជំនោរ រួមទាំងសិល្បករជាច្រើនទៀត បានបង្ហាញវត្តមាន ប្រគល់ញត្តិនៅរសៀលម៉ោង២៖៣០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦នេះ ក្រោមអធិបតីភាពអ្នកស្រី ភឿង សក្កណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប:។

សិល្បករ ដែលបង្ហាញខ្លួនក្នុងពិធីប្រគល់ញត្តិនេះ មានលោក សុះ ម៉ាច លោក សុខ ជំនោរ កញ្ញា វ៉ាន់ នីឡា លោក រិន សាវ៉េត លោក សៅ ឧត្តម លោក គុណ រៀមរតន: លោកស្រី ថុង សៀវទៀង កញ្ញា សុវណ្ណឌី ធិរិកា និងតារាប្រុសស្រីល្បីៗជាច្រើនទៀត។

សម្រាប់លទ្ធផលយ៉ាងម៉េចនោះ Post News នឹងផ្សាយជូនបន្តទៀត ខណ:ដែលពេលនេះអង្គពិធីស្តីពីការប្រគល់ញត្តិ ដើម្បីថ្កោទោសជនសង្ស័យ ដែលបានបង្ហោះរូបអាក្រាត វ៉ាន់នីឡា កំពុងដំណើរការ៕

មតិយោបល់