ជំងឺគាំងបេះដូង គឺជាឃាតករសាហាវបំផុតដែលអាចឆក់យកជីវិតមនុស្សភ្លាមៗ ហើយវាកើតឡើងដោយសារតែការកកស្ទះសរសៃឈាមអាកទែ មិនអាចបញ្ជូនឈាមទៅកាន់ផ្នែកផ្សេងៗនៃរាងកាយបាន។ ដូច្នេះហើយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល និងការវាយប្រហារបេះដូងនឹងកើតមានឡើង។
ដើម្បីសម្អាតសរសៃឈាមអាកទែ និងកាត់បន្ថយហានិភ័យនៃជំងឺបេះដូង អ្នកគួរតែផ្តោតសំខាន់ទៅលើអាហារទាំង ៥ប្រភេទដូចខាងក្រោមៈ
តែបៃតង
តែបៃតងមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម អាចជួយរំលាយអាហារ និងកូឡេស្តេរ៉ុល ដែលបង្កឲ្យស្ទះសរសៃឈាមអាកទែ។ យកល្អអ្នកគួរតែទទួលទានក្នុងមួយថ្ងៃឲ្យបាន១ឬ២ពែង ជាប្រចាំ។
កាហ្វេ
ការទទួលទានកាហ្វេ ២ទៅ៣ពែងក្នុងមួយថ្ងៃ អាចកាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូងរហូតដល់ទៅ ២០ភាគរយ នេះបើយោងតាមការសិក្សាជាច្រើនបានបង្ហាញ។
ឈីស
អ្នកខ្លះមានការព្រួយបារម្ភចំពោះផលប៉ះពាល់នៃការទទួលទានឈីសច្រើន ក៏ប៉ុន្តែប្រសិនបើអ្នកទទួលទានក្នុងកម្រិតមធ្យម វាមិនត្រឹមតែអាចជួយកាត់បន្ថយកូឡេស្តេរ៉ុលប៉ុណ្ណោះទេ ថែមទាំងអាចជួយបញ្ចុះសម្ពាធឈាមថែមទៀត។
ផ្លែប៊ឺរ
ផ្លែប៊ឺរ សម្បូរទៅដោយសារធាតុចិញ្ចឹម និងខ្លាញ់ ដែលអាចជួយបណ្តេញកូឡេស្តេរ៉ុលអាក្រក់ និងរក្សាសរសៃឈាមឲ្យស្អាតជានិច្ច។
ទឹកក្រូចពណ៌លឿង
ទឹកក្រូចសម្បូរសារជាតិប្រឆាំងអុកស៊ីតកម្ម ដែលអាចរក្សាសម្ពាធឈាម និងគាំទ្រដល់សុខភាពសរសៃឈាម។ ការទទួលទានទឹកក្រូចមួយថ្ងៃ២កែវជាប្រចាំ រាងកាយនឹងទទួលទបានវីតាមីនC វីតាមីនផ្សេងៗ និងសារធាតុរ៉ែដ៏ច្រើន៕
មតិយោបល់