ព័ត៌មានសុខភាព

បើមិនរវល់ជាមួយរោគសញ្ញា៥ចំណុចនេះទេ ប្រយ័ត្នខូចតម្រងនោម

ទោះបីជាដឹងថា តម្រងនោម ជាផ្នែកមួយដ៏សំខាន់សម្រាប់រាងកាយមិនអាចខ្វះបានក៏ដោយ ក៏ប៉ុន្តែមនុស្សមួយចំនួនពុំសូវអើពើនឹងរោគសញ្ញាដែលកើតមានឡើងចំពោះតម្រងនោមនោះទេ លុះត្រាតែឈានដល់ដំណាក់កាលធ្ងន់ធ្ងរទើបរកវិធីដោះស្រាយ។ ក៏ប៉ុន្តែ ប្រសិនបើអ្នកមិនអើពើជាមួយនឹងរោគសញ្ញាទាំងអស់នេះ អ្នកអាចប្រឈមនឹងការកើតជំងឺក្រួសក្នុងតម្រងនោម ឬខូចតម្រងនោមតែម្តង។

នោមញឹក
ប្រសិនបើអ្នកនោមច្រើនដង តែទឹកនោមមិនកើនឡើងជាងពេលធម្មតាទេនោះ អាចជាសញ្ញានៃការឆ្លងមេរោគលើផ្លូវងបង្ហូរនោម ហើយ។ នៅពេលដែលជាលិកាតម្រងនោមរលាក វានឹងធ្វើឲ្យប្លោកនោមត្រូវធ្វើការធ្ងន់ ដែលបណ្តោលឲ្យអ្នកនោមញឹកខុសពីធម្មតា។

ទឹកនោមមានក្លិន
បញ្ហាមួយទៀតនៃការឆ្លងមេរោគតម្រងនោម គឺទឹកនោមមានក្លិនមិនល្អ។ នេះក៏ដោយសារតែនៅពេលតម្រងនោមរលាកកកើតជាខ្ទុះត្រូវបានបង្កើតឡើង ហើយខ្ទុះនឹងហូរចេញមកតាមទឹកនោម ធ្វើឲ្យមានក្លិនមិនល្អ។

ឈឺចាប់នៅពេលនោម
នៅពេលដែលមេរោគឆ្លងទៅកាន់បំពង់បង្ហូរនោម និងផ្លោកនោម អ្នកនឹងមានការឈឺចាប់ពេលបញ្ចេញនោមម្តងៗ។ ដូច្នេះ ប្រសិនបើករណីបែបនេះកើតឡើងជាញឹកញាប់ សូមប្រញាប់ទៅពិគ្រោះជាមួយនឹងក្រុមគ្រូពេទ្យ ដើម្បីរកវិធីដោះស្រាយជាបន្ទាន់។

ឈឺចាប់ឆ្អឹងខ្នង
តម្រងនោមស្ថិតនៅជិតផ្នែកខាងក្រោយនៃពោះ ហើយនៅពេលដែលតម្រងនោម ឆ្លងមេរោគ វានឹងមានការរលាក ហើយហើម ដែលបណ្តោលឲ្យឈឺត្រង់ឆ្អឹងខ្នងខាងក្រោម។ ការឈឺចាប់នេះ អាចមានលក្ខណៈធម្មតា ហើយស្រាល ដូច្នេះមនុស្សជាច្រើនមិនសូវអើពើឡើយ។ តែទោះជាយ៉ាងណាក៏ដោយ ការឈឺចាប់ឆ្អឹងខ្នងជាប់រហូត អាចបង្ហាញពីការឆ្លងមេរោគ តម្រងនោម ហើយអ្នកគួរតែប្រញាប់ទៅពិនិត្យ និងព្យាបាលជាបន្ទាន់។

នោមមានឈាម
អ្នកត្រូវចេះសម្គាល់មើលឈាមនៅក្នុងទឹកនោម ជាពិសេសប្រសិនបើមានក្លិនមិនល្អទៀតនោះ តម្រងនោមរបស់អ្នកប្រហែលជាឆ្លងមេរោគហើយ៕

មតិយោបល់