ព័ត៌មានជាតិ

រថយន្តឡិចស៊ីស RX350 ស្លាកលេខភ្នំពេញ​ 2AE-4953 ប៉ះគ្នាជាមួយរថយន្តបាឡែន ផ្អើលនៅផ្លូវមុន្នីរ៉េត

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តម៉ាក RX350ភ្នំពេញ​2AE-4953 បានប៉ះជាមួយរថយន្តបាឡែន ពណ៌ស ស្លាកលេខ ភ្នំពេញ 2V-3514 បណ្តាលឲ្យរងការខូចខាតទាំងសងខាង ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១២និង៥៩នាទីថ្ងៃត្រង់ទី ៦ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវមុន្នីរ៉ែត សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការវាស់វែងនិងសម្របសម្រួលនៅកន្លែងកើតហេតុផងដែរ៕

មតិយោបល់