ព័ត៌មានសុខភាព

២ទៅ៣សប្តាហ៍ បើរោគសញ្ញាទាំងនេះមិនព្រមបាត់ទេ ប្រយ័ត្នជំងឺមហារីកបំពង់ក

ជាធម្មតាជំងឺមហារីកបំពង់ក កើតមានចំពោះបុរសច្រើនជាងស្ត្រី បូករួមទាំងទម្លាប់ប្រចាំថ្ងៃដូចជា ជក់បារី ផឹកស្រា អាហារគ្មានផាសុខភាព ខ្វះអនាមម័យមាត់ធ្មេញ កត្តាហ្សែន…ផងដែរ។ ជំងឺនេះ មិនងាយនឹងព្យាបាលឲ្យជាសះស្បើយឡើយ ប្រសិនបើឈានដល់ដំណាក់កាលធ្ងន់ធ្ងរ ក៏ប៉ុន្តែបើវាទើបតែកើតមានឡើងនោះមិនពិបាកព្យាបាលឡើយ។ ដូច្នេះ ប្រសិនបើអ្នកសង្កេតឃើញរោគសញ្ញាដូចខាងក្រោមនេះ កុំទុកយូរឲ្យសោះ ត្រូវប្រញាប់រកវិធីដោះស្រាយភ្លាម៖

រោគសញ្ញាដំបូងនៃជំងឺមហារីកបំពងក៖

  • ផ្លាស់ប្តូរសំលេង សំលេងស្អក ឬនិយាយមិនច្បាស់
  • លំបាកក្នុងការលេបអាហារ សូម្បីតែទឹកមាត់
  • ស្រកទម្ងន់ដោយគ្មានមូលហេតុ
  • ឈឺក
  • ក្អក (អាចក្អកធ្លាក់ឈាម)
  • ហើមក្រពេញទឹករងៃ នៅជុំវិញបំពង់ក
  • ឈឺត្រចៀក
  • ពិបាកដកដង្ហើម

សូមប្រញាប់ទៅជួបគ្រូពេទ្យដើម្បីធ្វើការព្យាបាលភ្លាម ប្រសិនបើអ្នកមានរោគសញ្ញាទាំងនេះហើយ វាមិនព្រមបាត់ទៅវិញក្នុងរយៈពេល ២ទៅ ៣សប្តាហ៍៕

មតិយោបល់