ព័ត៌មានសុខភាព

ហានិភ័យសុខភាព៤យ៉ាង ដែលកើតទ្បើងដោយសារទម្លាប់មិនល្អនៅពេលព្រឹក

បរទេសៈ ភាគច្រើនមនុស្សមួយចំនួន ប្រហែលជាមិនទាន់បានដឹងទេថា ទម្លាប់ធម្មតមួយ ដែលពួកតែងតែធ្វើវា នៅពេលក្រោកពីដំណេកពេលព្រឹក អាចមានផលប៉ះពាល់ដល់សុខភាព។

ក្រោកឈរឡើងរហ័សពេក
នៅពេលដេក សម្ពាធឈាមយើងចុះទាបជាងធម្មតា ហេតុដូចនេះ ពេលភ្ញាក់ពីគេងភ្លាម អ្នកមិនគួរក្រោកឈរឡើងរហ័សពេកទេ ព្រោះអាចបណ្ដាលឲ្យសម្ពាធឈាមទ្បើងខ្ពស់ ឬមានជំងឺទាក់ទងនឹងសរសៃឈាមបេះដូងបាន។

eh160331-sleeping-7-1463677554719

មិនបានទទួលទានទឹក
បន្ទាប់ពីការចំណាយពេលគេងដ៏យូរ អំទ្បុងពេលយប់ រាងកាយរបស់អ្នកប្រហែលជា ត្រូវបានបាត់បង់ជាតិទឹកយ៉ាងច្រើន ហេតុដូចនេះ នៅពេលដែលអ្នកក្រោកពីគេងពេលព្រឹក អ្នកគួរទទួលទានទឹកឲ្យបានមួយកេង ទើបជាការប្រសើរចំពោះសុខភាព និងថែមទាំងជួយកាត់បន្ថយហានិភ័យនៃការគាំងបេះដូង ព្រមទាំងជំងឺដាច់សរសៃឈាមក្នុងខួរក្បាល បានទៀតផង។

3df633b7949fef4924fe3851e24556c9-1463677537758

មិនទទួលទានអាហារពេលព្រឹក
រាងកាយបន្ទាប់ពេលភ្ញាក់ពីគេង ត្រូវការថាមពលជាចាំបាច់ ដើម្បីប្រតិបត្តិការណ៍។ ដូចនេះ ការទទួលទានអាហារពេលព្រឹក ពិតជាសំខាន់ណាស់ ដើម្បីផ្ដល់ថាមពលដល់រាងកាយ សម្រាប់សកម្មភាពប្រចាំថ្ងៃ។

amazing-quinoa-granola-with-oats-almonds-naturally-sweetened-7-ingredients-so-delicious-vegan-glutenfree-breakfast-recipe-healthy-cereal-1463677537909

ប្រឹងបត់ជើងធំពេក
អំទ្បុពេលព្រឹក បន្ទាប់ពីការក្រោកពីគេង កម្រិតសម្ពាធឈាមកើនទ្បើងខ្ពស់។ ការប្រើកម្លាំង ដើម្បីបន្ទោរបង់អាចធ្វើឲ្យមានសម្ពាធខ្លាំង នៅក្នុងពោះដែលបណ្តាលឲ្យកើនឡើងសម្ពាធឈាមបន្ថែមទៀត៕

images

មតិយោបល់