ប្រសិនបើអ្នកសម្គាល់ឃើញថា រាងកាយតែងតែបែកញើសជារឿយៗ ទោះបីជាសីតុណ្ហភាពក្នុងបន្ទប់ធម្មតាក៏ដោយ អ្នកមិនត្រូវព្រងើយកណ្តើយឡើយ ព្រោះវាអាចជាសញ្ញាព្រមាននៃជំងឺមួយចំនួនដែលគួរតែប្រញាប់រកវិធីដោះស្រាយឲ្យបានឆាប់។
ខាងក្រោមនេះ គឺជាបញ្ហាសុខភាពមួយចំនួន ដែលអ្នកគួរតែប្រុងប្រយ័ត្ន៖
១.ជាតិស្ករក្នុងឈាមទាប
កម្រិតជាតិស្ករក្នុងឈាមរបស់អ្នកអាចមានស្ថិរភាពក្នុងពេលថ្ងៃ ប៉ុន្តែវានឹងថយចុះក្នុងពេលគេង។ ជាពិសេសប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែម និងត្រូវបានប្រើថ្នាំគ្រប់គ្រងជំងឺ វាអាចបណ្តោលឲ្យជាតិស្ករក្នុងឈាមថយចុះ និងបែកញើសច្រើនពេលយប់។ នៅពេលដែលគ្លុយកូស ចុះក្រោម 140mg/dL អ្នកគួរតែកាត់បន្ថយការញ៉ាំ ដើម្បីធ្វើឲ្យរាងកាយមានតុល្យភាព។
២.គេងស្រម៉ុក
មនុស្សដែលទទួលរងពីជំងឺនេះ ជាញឹកញាប់តែងតែពិបាកដកង្ហើម ហើយកើតឡើងជាច្រើនដងនៅពេលយប់។ ជាលទ្ធផល រាងកាយរបស់អ្នកមិនទទួលបានអុកស៊ីសែនគ្រប់គ្រាន់ ហើយវានឹងត្រូវធ្វើការកាន់តែខ្លាំង និងបណ្តោលឲ្យបែកញើស។ នៅពេលដែលរាងកាយរបស់អ្នកចាប់ផ្តើមដកដង្ហើមម្តងទៀត វានឹងរឹតសាច់ដុំកាន់តែខ្លាំងឡើង ហើយញើសក៏ចេញមកកាន់តែច្រើនដែរ។
៣.ភាពតានតឹង
ប្រសិនបើអ្នកធ្វើការមានភាពតានតឹងច្រើនក្នុងពេលថ្ងៃ អ្នកអាចមានបញ្ហាបែកញើសច្រើននៅពេលយប់។ មិនតែប៉ុណ្ណោះ អ្នកអាចមានសុបិន្តអាក្រក់ និងមានជំងឺផ្លូវចិត្ត ក៏អាចបែកញើសច្រើន និងធ្វើឲ្យបេះដូងលោតញាប់ដែរ។ នៅពេលនេះ អ្នកគួរតែស្វែងរកអ្នកឯកទេស ដើម្បីព្យាបាលឲ្យបានឆាប់។
៤.ខ្សោយប្រព័ន្ធភាពស៊ាំ
ប្រសិនបើប្រព័ន្ធភាពស៊ាំចុះខ្សោយ អ្នកប្រហែលជាងាយនឹងឆ្លងមេរោគបាក់តេរី ដែលអាចបណ្តោលឲ្យក្តៅខ្លួន និងបែកញើសច្រើនពេលយប់។ ការឆ្លងមេរោគបាក់តេរី ជាទូទៅអាចបង្កឲ្យមានជំងឺមួយចំនួនដូចជា ជំងឺរលាកភ្នាស់ខាងក្នុងនៃបេះដូង ជំងឺរលាកខួរឆ្អឹង បូសថ្លើម…។
៥.ជំងឺរបេង
បាក់តេរីទូទៅកើតឡើងនៅក្នុងសួត ដែលបណ្តោលឲ្យអ្នកក្អកធ្ងន់ធ្ងរ និងមានការឈឺចាប់ពេលយប់។ អ្នកជំងឺរបេងមិនត្រឹមតែគ្រុនក្តៅ អស់កម្លាំង បែកញើសច្រើននៅពេលយប់នោះទេ វាក៏ទទួលរងពីបញ្ហាអាឡែកស៊ី គ្មានអារម្មណ៍ចង់បរិភោគអ្វីទាំងអស់៕
មតិយោបល់