ព័ត៌មានជាតិ

​​​ជិះម៉ូតូឌុបតាយាយទៅវត្តរដូវភ្ជុំបិណ្ឌ បែរជាជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់លោកតា រីឯយាយនិងចៅរបួសធ្ងន់!

ភ្នំពេញៈ លោកតាម្នាក់បានបាត់បង់ជីវិត លោកយាយជាប្រពន្ធរងរបួសធ្ងន់ និងចៅស្រីរងរបួសស្រាល ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍
ខណៈដែលរូបគាត់ជិះម៉ូតូមួយគ្រឿងសំដៅទៅវត្តគ្នា៣នាក់ប្តីប្រពន្ធនិងចៅស្រីបានទៅបុកពីក្រោយរថយន្តមួយគ្រឿងឈប់ស្ងៀមនៅលើផ្លូវបេតុង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវរលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ចំណុចផ្លូវបេតុ ភូមិព្រៃស្វាយ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AH-7041 ម្ចាស់ឈ្មោះអឿន អឿ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិព្រៃស្វាយ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។ ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HC-2559។

សពមានឈ្មោះ ផាន គិន ភេទប្រុស អាយុ៦៤ឆ្នាំ មុខរបរកសិករ រួមដំណើរដោយប្រពន្ធឈ្មោះ សុខ ​ហុង អាយុ៦៨ឆ្នាំ និងចៅស្រីឈ្មោះ ថុន​ថារ័ត្ន អាយុ១៥ឆ្នាំ អ្នកទាំង៣នាក់ ស្នាក់នៅភូមិត្នោតខ្ពស់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តាមប្រភពពត៌មានពីចៅស្រីជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ នាងបានរួមដំណើរទៅវត្តទួល ជាមួយតានិងយាយ ដោយជិះម៉ូតូខាងលើជីតាជាអ្នកឌុបជិះតាមផ្លូវបេតុងទិសដៅពីលិចទៅកើត ខណៈដែលមកដល់ចំណុចកើតហេតុ ដោយចាំងថ្ងៃផង ម៉ូតូក៏បានបុកគូទឡានដែលឈប់ស្ងៀមនៅលើផ្លូវពីក្រោយដោយម៉ូតូមិនបានដួលនោះទេបណ្តាលឲ្យតានិងយាយរបួសធ្ងន់តែតាគាត់របួសធ្ងន់ជាងយាយ ឯនាងរបួសស្រាល ភ្លាមនាងក៏ទាក់ទងគេឲ្យដឹងតាយាយទៅមណ្ឌលសុខភាពពន្សាំងតែដោយសាស្ថានភាពធ្ងន់ធ្ងរពេកក៏បញ្ជូនបន្តទៅមន្ទីរពេទ្យលោកសង្ឃ។

តាមឪពុករបស់ក្មេងស្រីរងគ្រោះរបួសស្រាលខាងលើឲ្យដឹងថាពេលដឹកដល់មន្ទីរពេទ្យលោកសង្ឃគាត់បានទទួលដំណឹងថាឪពុកក្មេកគាត់ស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហេតុរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយរីឯសពត្រូវបានដឹកមកតម្កល់ទុកនៅផ្ទះនៅភូមិត្នោតខ្ពស់ធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់