ព័ត៌មានសុខភាព

មិននឹកស្មានថា ឪឡឹកជាថ្នាំសង្គ្រោះជីវិតសោះ!

គ្រប់គ្នាប្រហែលជាដឹងហើយថា ជំងឺគាំងបេះដូង គឺជាជំងឺមួយប្រភេទដែលអាចសម្លាប់មនុស្សក្នុងមួយប្រព្រិចភ្នែក បើទោះបីជារាងកាយរបស់អ្នកមានភាពរឹងមាំយ៉ាងណាក៏ដោយ។ ជំងឺនេះកើតឡើងដោយសារតែកត្តាជាច្រើនដូចជា បញ្ហាស្ត្រេស អាយុ ប្រវត្តិគ្រួសារ ការលើសទម្ងន់ ការបរិភោគអាហារសម្បូរជាខ្លាញ់…។ ប៉ុន្តែ យើងគ្រប់គ្នាអាចបង្ការជំងឺនេះបានដោយប្រើប្រាស់ផ្លែឈើធម្មជាតិមួយមុខ នោះគឺ ឪឡឹក។

ឪឡឹកជាផ្លែឈើមួយប្រភេទ ដែលសម្បូរជាតិទឹករហូតដល់ទៅ ៩២ភាគរយ ហើយជាតិស្ករវិញត្រឹម៦ភាគរយប៉ុណ្ណោះ ដែលធ្វើឲ្យវាមានរសជាតិផ្អែមត្រជាក់គួរឲ្យចង់បរិភោគ។ ដើម្បីទទួលបានលទ្ធផលល្អបំផុតអ្នកមិនគួរយកផ្នែករឹងៗចេញនោះទេ ព្រោះផ្នែករឹងៗដែលនៅជាប់សំបក មានផ្ទុកសារធាតុរ៉ែខ្ពស់បំផុត។

បើយោងតាមគេហំព័រ myfitmagazine បានបង្ហាញថា ការទទួលទានទឹកឪឡឹកជាប្រចាំ អាចសង្គ្រោះជីវិតរបស់អ្នកឲ្យរួចផុតពីជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។ ព្រោះវាមានផ្ទុកសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម លីកូពីន(Lycopene) និងវីតាមីន ចាំបាច់ជាច្រើនទៀត។ ហេតុនេះ អ្នកមិនចាំបាច់ភ័យខ្លាចចំពោះជំងឺគាំងបេះដូងមកយារយីរាងកាយទៀតឡើយ។

ប៉ុន្តែ ស្របពេលជាមួយគ្នានេះផងដែរ អ្នកកុំភ្លេចធ្វើការហាត់ប្រាណយ៉ាងហោចណាស់មួយថ្ងៃ ៣០នាទី និងឧស្សាហ៍ពិនិត្យសុខភាពជាប្រចាំផង៕

មតិយោបល់