ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿងប្រភេទរថយន្តកុងតឺន័របានបើកលឿនព្យាយាមវ៉ាជែករថយន្តម៉ាកហ៊ីណូមួយគ្រឿងទៀត តែមិនទាន់ផុតផងស្រាប់តែមានរថយន្តមួយគ្រឿងទៀតដែលបើកបញ្ច្រាសទិសក៏គេចមកបុកគូទរថយន្តហ៊ីណូ បណ្តាលឲ្យគាបជាប់តៃកុងក្នុងការប៊ីនរងរបួសបាក់ជើង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ នៅមុខក្រុមហ៊ុមលក់អេស្កាវទ័រ តាមបណ្តោយផ្លូវទំនប់កប់ស្រូវ សង្កាត់ត្រពពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តចំនួន២គ្រឿងបើកបរស្របទិសគ្នាដោយមួយគ្រឿងម៉ាកហ៊ីណូ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3A-3954 បើកមកខាងមុខក្នុងទិសដៅពីជើងទៅត្បូង។ ចំណែករថយន្តមួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ បើកបរក្នុងល្បឿនលឿនមកពីក្រោយហើយព្យាយាមវ៉ាជែករថយន្តខាងមុខ តែមិនទាន់ផុតផងស្រាប់តែរថយន្តមួយគ្រឿងទៀតដែលបើកបញ្ច្រាសទិសក៏គេចមកបុកគូទរថយន្តហ៊ីណូ បណ្តាលឲ្យគាបជាប់តៃកុងរថយន្តហ៊ីយ៉ាន់ដាយក្នុងការប៊ីនរងរបួសបាក់ជើង។
ភ្លាមនោះត្រូវបានប្រជាពលរដ្ឋដែលនៅក្បែររួមទាំងអ្នកដំណើរជួយគាស់យកចេញមកក្រៅបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកើតហេតុនិងធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំដោះស្រាយតាមច្បាប់៕









មតិយោបល់