ព័ត៌មានសុខភាព

៣ពេល ហាមដាច់ខាតកុំងូតទឹកឲ្យសោះ

បរទេស៖ នៅពេលដែលអាសធាតុក្តៅស្អុះស្អាប់ ឬបន្ទាប់ពីបំពេញកិច្ចអស់មួយថ្ងៃ អ្នកតែងតែងូតទឹកជម្រះកាយ ដើម្បីឲ្យស្រឡះខ្លួន។ ប៉ុន្តែសូមប្រយ័ត្ន ប្រសិនបើអ្នកងូតទឹកមិនត្រូវពេលនោះទេ ច្បាស់ជាមានគ្រោះថ្នាក់ដល់ជីវិតជាមិនខាន។

ចៀសវាងងូតទឹក បើអ្នកស្ថិតនៅក្នុងកាលៈទេសៈដូចខាងក្រោម៖

ការងូតទឹកចំពេលសីតុណ្ហភាពរាងកាយឡើងខ្ពស់ពេក
មនុស្សជាច្រើនតែងតែមានទម្លាប់ងូតទឹកភ្លាមៗ ក្រោយពេលធ្វើលំហាត់ប្រាណរួច។ បើទោះជាវាធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ថ្លាភ្លាមៗ ប៉ុន្តែ នៅពេលដែលអ្នកងូតទឹកពេលដែលរន្ធញើសកំពុងតែបើកធំ អ្នកច្បាស់ជាមានបញ្ហាក្អក, កើតជំងឺគ្រុន, ជួបហានិភ័យនៃការឆ្លងមេរោគ, កើតរោគសួត ជាដើម។

ដូចគ្នានេះផងដែរ ទម្លាប់នៃការលាងជម្រះសាប៊ូចេញពីស្បែកក្បាលមិនបានស្អាត ព្រមទាំងការសម្ងួតសក់មិនបានស្ងួតមុនពេលចូលគេង នឹងធ្វើឲ្យអ្នកមានបញ្ហាសុខភាពធ្ងន់ធ្ងរក្នុងពេល ២ ទៅ ៣ឆ្នាំក្រោយ។

ប្រញាប់ងូតទឹកភ្លាមបន្ទាប់ពីរួមភេទ
ប្រសិនបើអ្នកមានទម្លាប់ងូតទឹកភ្លាមៗ បន្ទាប់ពីរួមភេទរួច គួរតែបញ្ឈប់ទៅ។ យកល្អគួរតែរងចាំឲ្យបានប្រហែលជា ១០ នាទី ប្រសិនបើអ្នកងូតទឹក​មុនពេល​កំណត់ អ្នកអាចនឹងទទួលរងនូវការឈឺចាប់រាងកាយ។

លើសពីនេះទៅទៀត ការងូតទឹកត្រជាក់ក្នុងកំឡុងពេលនេះ អាចបង្កឲ្យរួញសរសៃឈាម, ខូចឈាម, នាំឲ្យដាច់សសៃឈាមខួរក្បាលមួយរំពេច។

ហាមងូតទឹកក្រោយម៉ោង ៩យប់
នៅពេលយប់រាងកាយរបស់យើងមានសីតុណ្ហភាពកម្រិតទាបបំផុត ដូច្នេះការងូតទឹកបង្កឲ្យសសៃឈាមរីកខ្លាំង, សម្ពាធឈាមថយចុះ, ជាពិសេសការស្ទះសសៃឈាមអាចបណ្តោលឲ្យអ្នកសន្លប់បាន។
មានករណីផ្សេងទៀត ជាពិសេសចំពោះមនុស្សស្រីតែម្តង តែងតែចូលគេងទាំងសក់ក្បាលនៅសើម ធ្វើឲ្យកើតជំងឺផ្កាសាយ, បណ្តោឲ្យស្ទះលំហូរឈាម ដែលនាំឲ្យកើតជំងឺឈឺក្បាលរ៉ាំរ៉ៃ។

ដូច្នេះតើពេលណាដែលល្អបំផុតសម្រាប់ការងូតទឹក?
បន្ទាប់ពីការហាត់ប្រាណបញ្ចេញញើស សូមរង់ចាំ ១៥ ទៅ ២០ នាទីសិន សូមងូតទឹកជម្រះខ្លួន ហើយមួយថ្ងៃងូតតែពីរដងបានហើយ។
ចំពោះពេលល្ងាចវិញ អ្នកគួរតែងូតទឹកមុនពេលចូលគេងចំនួន ២ម៉ោង ជាមួយនឹងទឹកក្តៅឧណ្ឌៗ ទើបមិនប៉ះពាល់ដល់ការគេងរបស់អ្នក៕

shower

មតិយោបល់