ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អតីតមេបញ្ជាការកងទ័ពអាកាសតួកគី សារភាពថាបានចូលរួមផែនការរដ្ឋប្រហារយោធា

តួកគី: ទីភ្នាក់ងារ Anadolu របស់រដ្ឋបានរាយការណ៍ឲ្យដឹងថា អតីតមេបញ្ជាការកងទ័ពអាកាសរបស់ ប្រទេសតួកគី លោកឧត្តមសេនីយ៍ Akin Ozturk បានសារភាពចំពោះការរៀបចំផែនការធ្វើរដ្ឋប្រហារយោធាបានបរាជ័យ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួរ នៅថ្ងៃទី១៩ កក្កដា ឆ្នាំ២០១៦នេះ។

កងទ័ពមេបញ្ជាការទី២ លោកឧត្តមសេនីយ៍ Adem Huduti ព្រមទាំងជានាយកប្រតិបត្តិរបស់ខ្លួននិងមេបញ្ជាការលោក Malatya Garrison, លោក Avni Angun ដែលកំពុងស្ថិតក្នុងចំណោមឧត្តមសេនីយ៍ចាប់ខ្លួនផងដែរ។

សរុបមនុស្សចំនួន ៧.៥៤៣នាក់ ក្នុងនោះរួមទាំងទាហានចំនួន ៦.០៣៨នាក់, ចៅក្រមនិងព្រះរាជអាជ្ញាចំនួន ៧៥៥នាក់, មន្ត្រីនគរបាលចំនួន ១០០នាក់ និងជនស៊ីវិល ៦៥០នាក់ត្រូវបានចាប់ឃុំខ្លួន បន្ទាប់ពីមានការប៉ុនប៉ងធ្វើរដ្ឋប្រហារយោធាបាន បរាជ័យនៅតួកគី។

ទីភ្នាក់ងារ Anadolu របស់រដ្ឋបានរាយការណ៍ថា ឧត្តមសេនីយ៍និងមេបញ្ជាការទ័ពជើងទឹកសរុបចំនួន ១០៣នាក់ត្រូវបានចាប់ ខ្លួននៅក្នុងការស៊ើបអង្កេត នៅពេលមានការបង្រ្កាបនេះនៅតែបន្តទៅលើពួកផ្សំគំនិតធ្វើរដ្ឋប្រហារយោធា ដែលគេសង្ស័យថា នៅទូទាំងប្រទេសតួកគី។ នៅថ្ងៃអាទិត្យនេះ មន្រ្តីប៉ូលិសចំនួន ៧.៨៥០នាក់ ក្នុងនោះរួមមានមន្រ្តីជាន់ខ្ពស់ត្រូវបានគេព្យួរ ឬ បណ្តេញចេញពីការងារតែម្តង៕

Akin Ozturk FILES-US-TURKEY-POLITICS-MILITARY-COUP

មតិយោបល់